Home កម្សាន្ត ផលិតករ ហ៊ុយ យ...

ផលិតករ ហ៊ុយ យ៉ាឡេង ប្រាប់ថា រឿង«ដើម្បីកូន» រសជាតិថ្មីបង្កប់ ន័យពីសង្គមបច្ចុប្បន្ន

ដោយ៖បញ្ញាសាស្រ្ត/ ភ្នំពេញ៖ ដោយប្រឡូកក្នុងវិស័យភាពយន្តជិត២០ឆ្នាំ ផលិតករ និងជាអ្នកនិពន្ធដែលទើបតែទទួលបានពានពីកម្មវិធីមហោស្រពភាពយន្តកម្ពុជា លោក ហ៊ុយ យ៉ាឡេង បានបញ្ចេញស្នាដៃថ្មីមួយប្លែកទៀតហើយ ដែលនិយាយពីបញ្ហាសង្គម ពិតៗរវាងឳពុកម្តាយ អ្នកមាន និងឳពុកម្តាយអ្នកក្រ ដែលគ្រោងនឹងសម្ពោធបញ្ចាំង ជាផ្លូវការនាចុងខែមករា ២០២០ នេះហើយ គ្រប់រោងភាពយន្តក្នុងក្រុងភ្នំពេញ។

រឿង “ដើម្បី​កូន” ជាចំណងដៃថ្មីដែលលោកបានបញ្ជាក់ថា កន្លងមកលោកបាន សម្រិតសម្រាំងតែខ្សែភាពយន្តបែបកំប្លែង និងរឿងខ្មោច ដូច្នេះ ភាពយន្ត “ដើម្បី​កូន” និង នាំអារម្មណ៍អ្នកទស្សនា អោយបានដឹងកាន់តែច្បាស់ពីទិដ្ឋភាពសង្គមបច្ចុប្បន្ន ។ លោកបានបន្ថែមថា ដើម្បីអោយវិស័យភាពយន្តកម្ពុជា បានរីកចម្រើន លូតលាស់ដូច ទសវត្សទី៦០ ដែលមានគ្រប់រសជាតិ ដូច្នេះហើយ គ្រប់រសជាតិនិងមានបង្ហាញក្នុង ខ្សែភាពយន្ត។

សម្រាប់យន្តការថ្មីរបស់ លោក ហ៊ុយ យ៉ាឡេង ដែលបានប្រឡូកក្នុងភាពយន្តជាង ២០ឆ្នាំ លោកគិតថា ដល់ពេលដែលលោកជួយហើយ គឺយកភាពយន្តនេះដើម្បីជួយ ដល់មន្ទីរពេទ្យគន្ធបុប្ផា លោកថា មុនដំបូងនៃការដាក់បញ្ចាំងភាពយន្តនៅថ្ងៃទី៣០ គឺលោកបានប្រគល់ ថវិកាបួនលានរៀល ជាសក្ខីភាព និងបានប្រគល់ ជូនមូលនិធិ គន្ធបុប្ផា បួនលានរៀលសិន បន្ទាប់មកពេលដែលបញ្ចាំង បានចំណូល និងដក១០ ភាគរយបន្ថែមទៀត។

រឿង “ដើម្បីកូន​” ជា​ប្រភេទ​ខ្សែ​ភាព​យ​ន្ត​ជីវិត​ពិត​ដ៏​កម្សត់ ឆ្លុះ​បង្ហាញ​ពី​សង្គម ដែល​ដកស្រង់​ពី​ជីវិត​ពិត​របស់​ឪពុក​ធាក់​ស៊ីក្លូ​ពិកា​ជើង​ម្ខាង​ម្នាក់​ដែល​ប្រឹង​ចិញ្ចឹម​ជីវិត​ដើម្បី​កូន​ពីរ​អ្នក​ដែល​ប្រពន្ធ​យក​មក​បោះ​បង់​ចោល​នៅ​កែង​វត្ត​ឧណ្ណា​ឡោម។ បុរស​ពិការ​ដ៏​អភ័ព្វ ពិត​ជា​ពលី​ខ្លាំង​ណាស់ ដើម្បី​ចិញ្ចឹម​កូន​២​អ្នក​អោយ​បាន​រស់បាន ពោល​គឺ ខ្លួន​ពិការ​តែ​ចិត្ត​មិនបាន​ពិការ​ឡើយ ព្រោះ​ចង់​បញ្ចៀស​កូន​ពី​ផ្លូវ​ដ៏​វេទនា​ដែល​ខ្លួន​បាន​ដើរ។

ចំពោះរឿង «ដើម្បីកូន» លោក ហ៊ុយ យ៉ាឡេង ក៏គ្រោងនិងយកទៅបញ្ចាំង នៅក្រៅប្រទេសផងដែរ លោកបញ្ជាក់ថា​ទីផ្សារដែលលោកបានសំលឹងឃើញ ដំបូង នោះគឺប្រទេសប៊្រុយណេ និងភូមា ប្រទេសថៃ ឡាវ មិនតែប៉ុណ្ណោះ លោកក៏ គ្រោង និងយកទៅប្រទេសចិន ដែលលោកថា មិនសង្ឃឹមទាំងស្រុងនៅក្នុងរោងកុននៅចិនទេ តែលោកនិងដាក់នៅក្នុងអនឡាញ លោកថា ប្រទេសចិនចង់មើលរឿងជីវិតរបស់ខ្មែរ ចំណែកប្រទេសកូរ៉េ លោកនិងយកទៅដល់ខេត្តដែលមានប្រជាជនខ្មែររស់នៅ ជាពិសេសគឺរោងកុននៅកូរ៉េប្រាំហើយដែលបានសហការជាមួយនិងខាងផលិតកម្មរបស់លោក៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អដ្ឋិ​ធា​តិ​សម្តេច​រាជបុត...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

អគ្គរដ្ឋទូត​បារាំង ប្រគល់...

ដោយៈ យោធិន / ភ្នំពេញៈ ឯកអ...

នៅពេលនេះ ទូរស័ព្ទ iPhone ...

ដោយៈ​សុផល​/​ភ្នំពេញ​៖​ទីប...

ឃាត់ខ្លួន​ជនជាតិ​ចិន​២​នា...

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​...