ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ភាពយន្តរឿង «លោកឳពុក» និង រឿង «ព្រលឹង» របស់ផលិតកម្មមហាហង្ស បានហោះទៅបង្ហាញវត្តមាននៅប្រទេសចិន ក្នុងកម្មវិធី “Asia Pacific Film Festival” ២០២០ លើកទី៥៩ នៅទីក្រុងម៉ាកាវ។ អញ្ជើញជា តំ ណាងរបស់កម្ពុជា ដែលមានលោក អ៊ិន សុភិន និងក្រុមតារាសម្តែងក្នុងសាច់រឿង ទាំង ពីរ មានលោក ភឹម តារាវិបុល អ្នកនាង ភិន សុដាលីស។
លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានឲ្យដឹងថា នេះជាលើកទី៣ ហើយដែលផលិតកម្មមួយរបស់លោក បានបង្ហាញខ្លួននៅលើវេទិការអន្ដរ ជាតិមហោ ស្រពនៅចិន។ លោកថា ចំពោះឆ្នាំនេះ មហាហង្ស ត្រូវបានគណៈ កម្មការ ជ្រើស យកភាពយន្ដ២រឿង ជាប់ក្នុងចំណោមភាពយន្តទាំង៥០រឿងដែលមាន ៧៨ ប្រទេស ចូលរួម។ ខណៈដែលភាពយន្តដែលត្រូវបានជ្រើសរើសនោះគឺ រឿង« ព្រលឹង » និង រឿង « លោកឪពុក » ប៉ុន្ដែលោកក៏មិនទាន់ហ៊ានសន្និដ្ឋានជាមុននោះទេថា ការប្រកួត ចុងក្រោយនឹងទៅជាយ៉ាងណានោះទេ។
តារាសម្តែង លោកភឹម តារាវិបុល វិញ បានឲ្យដឹងថា សម្រាប់លោកក៏ជាលើកទី ២ដែរ ដែលបានទៅចូលរួមមហោស្រពភាពយន្ដនៅចិន នេះ។ លោកមានអារម្មណ៍ រីក រាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ នៅពេលដែលលោកជាតារាសម្ដែងខ្មែរម្នាក់ ប៉ុន្តែមាន ឱកាសដើរលើកម្រាលព្រំក្រហមនោះ។ ហើយលោកនឹងបង្ហាញសម្លៀកបំពាក់អត្ត សញ្ញាណរបស់ខ្មែរ នៅវេទិកាដ៏ពិសេសមួយនេះផងដែរ។
សូមជម្រាបថា នេះក៏ជាលើកទី១ ហើយ ដែលមហោស្រពភាពយន្ដនៅចិនបាន ជ្រើស រើសយកគណៈកម្មការខ្មែរ ទៅចូលរួម គឺលោកសុខ សំអាត ខណៈដែលការ ប្រកាសពាននឹងធ្វើនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅទីក្រុងម៉ាកាវ ប្រទេសចិន ហើយ ក្រោយចប់កម្មវិធី គេនឹងមានការរៀបចំកម្មវិធីជប់លៀងធំផងដែរ។ ទន្ទឹមនឹងនេះ ក្រោយបញ្ចប់បេសកកម្ម តារាសម្ដែងទាំងអស់ និងគណៈប្រតិភូមហាហង្ស នឹងមក ដល់ មាតុភូមិវិញនៅក្នុងថ្ងៃទី៩ ខែមករា ឆ្នាំ២០២០៕