​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ នៅតែ​និយាយ​ថា​«​អ្វីៗ​ទាំងអស់​នៅ​ល្អ​!» បន្ទាប់​ពី​អ៊ីរ៉ង់​បាញ់​កាំជ្រួច​រាប់សិប​គ្រាប់​ដាក់​មូលដ្ឋានទ័ព​អាម៉េរិក​ចំនួន​២​នៅ​អ៊ីរ៉ាក់​។​

​លោក​ត្រាំ សន្យាថា​នឹង​ធ្វើ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ពុធ​(​ដើម​ថ្ងៃ​ព្រហស្បតិ៍​នៅ​អាស៊ី​)​អំពី​ស្ថានភាព​កាន់តែ​តានតឹង​ឡើង​ជាមួយ​អ៊ីរ៉ង់​តែ​មិន​បាន​ព្រលយ​ប្រាប់​​មុន​ថា​តើ​អាម៉េរិក​នឹង​សងសឹក​ដែរ​ឬ​យ៉ាងណាទេ​។​

​លោក​ត្រាំ បាន​និយាយថា​ការ​វាយ​តំលៃ​កំពុង​ត្រូវធ្វើឡើង អំពី​ការស្លាប់ របួស​និង​ការខូចខាត តែ​ការពិនិត្យ​ដំបូងៗ​បង្ហាញថា «​នៅ​ល្អ​ទេ​»​ទោះ​ជា​សារព័ត៌មាន​​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ខ្លះ​ថា ទាហាន​អាម៉េរិក​ដល់​ទៅ​៣០​នាក់​ស្លាប់​ក្នុង​ការវាយប្រហារ​សង​សឹក​របស់​អ៊ីរ៉ង់​។​

​ទោះជា​យ៉ាងណា ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ បាន​ស្រង់​សម្តី​មេបញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ម្នាក់​ដែល​បាន​អះអាងថា ការវាយប្រហារ​ដោយ​កាំជ្រួច​លើ​គោលដៅ​អាម៉េរិក​​នៅ​អ៊ីរ៉ាក់ គ្រាន់តែ​ជា​ជំហាន​ដំបូង និង​ថា​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​នឹង​មិន​ប្រណី​លើ​ពលទាហាន​អាម៉េរិក​ឡើយ​។​

​មេបញ្ជាការ​រូបនេះ​បាន​និយាយថា​«​ការវាយប្រហារ​ដោយ​កាំជ្រួច​នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង ដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គួរ​គិត​អំពី​ការដក​ទាហាន​​ចេញពី​តំបន់ និង​កុំ​ទុក​ពួកគេ​នៅក្នុង​ចម្ងាយ​ដែល​យើង​អាច​វាយប្រហារ​ដល់​»​។​

​ការវាយប្រហារ​ដោយ​កាំជ្រួច​របស់​អ៊ីរ៉ង់ ជាការ​សងសឹក​ការសម្លាប់​ឧត្តមសេនី​យ៍​កំពូល​អ៊ីរ៉ង់​ម្នាក់​កាលពី​សប្តាហ៍​នៅ​ដោយ​ដ្រូ​ន​អាម៉េរិក​នៅក្រៅ​អាកាសយានដ្ឋាន​​ក្រុង​បា​ដា​ត ប្រទេស​អ៊ីរ៉ាក់​។​ត្រាំ បាន​និយាយថា​លោក​បាន​បញ្ជា​អោយ​សម្លាប់ ឧត្តមសេនីយ៍ កា​សេម សូ​ឡេ​ម៉ានី​ដើម្បី​សង្គ្រោះ​អាយុជីវិត​ពលរដ្ឋ​អាម៉េរិក​ចំពេល​​បុរស​នេះ​រៀបចំ​ផែនការ​យ៉ាង​សកម្ម​ដើម្បី​វាយប្រហារ​លើ​ពលរដ្ឋ​និង​ទីតាំង​អាម៉េរិក​នៅក្នុង​តំបន់​៕​ប្រែ​សម្រួល​៖​វាសនា​

សេត​វិមាន​បាន​និយាយថា លោក​ត្រាំ តាមដាន​សភាពការណ៍​នៅ​អ៊ីរ៉ាក់​យ៉ាង​ដិតដល់​និង​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​ទីប្រឹក្សា​សន្តិសុខ​របស់​លោក ហើយ​គ្រោង​​ចេញ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ពុធ​