កុមារ៤ នាក់បានស្លាប់និង៥នាក់ទៀតរងរបួសរួមជាមួយនឹងគ្រូរបស់ពួកគេនៅពេលដែលគ្រាប់មីនមួយបានផ្ទុះខណៈពេលដែលពួកគេបានប្រមូលឧសនៅកន្លែងកើតហេតុនៅរដ្ឋរ៉ាក់ឃីន ប្រទេសមីយ៉ាន់ម៉ា ដែលមានការវាយប្រយុទ្ធគ្នាវាងកងទ័ពនិងក្រុមឧទ្ទាមArakan។
គេមិនទាន់ដឹងច្បាស់អំពីមូលហេតុដែលបណ្តាលឱ្យផ្ទុះឬនរណាជាអ្នកនៅពីក្រោយការផ្ទុះនេះនោះទេ។
ជម្លោះនេះបានសម្លាប់ បង្ករបួសជនស៊ីវិលជាច្រើននាក់និងប្រមាណមនុស្ស១០០.០០០នាក់បានផ្លាស់ទីលំនៅកាលពីឆ្នាំកន្លងមក ដោយសារការវាយប្រយុទ្ធរបស់ក្រុមក្រុមឧទ្ទាមArakanដើម្បីស្វ័យភាពបន្ថែមទៀតសម្រាប់ជនជាតិភាគតិចកាន់សាសនាព្រះពុទ្ធនៃរដ្ឋរ៉ាក់ឃីន៕ប្រែសម្រួល៖សុខា/sn
ប៉ូលិសមីយ៉ាន់ម៉ា ស្ថិតនៅទីក្រុងមួងដរនៅរដ្ឋរ៉ាក់ឃីន (ឯកសារឆ្នាំ២០១៩)