ដោយ៖បញ្ញាសាស្រ្ត/ ភ្នំពេញ៖ មិនបង្អង់អោយឱកាសបានកន្លងផុតទៅ គ្រាន់តែឈាន ជើងចូលឆ្នាំថ្មី២០២០ភ្លាម ផលិតកម្ម Bee Production បានបញ្ចេញយុទ្ធសាស្រ្ត ថ្មី របស់ខ្លួន គឺចាប់ផ្តើមច្បាមកម្មវិធីប្រគុំតន្រ្តី ដែលមានសមាជិកតារាចម្រៀងរបស់ខ្លួន បង្ហាញវត្តមាន និងទេពកោសល្យ វាយលុកទីផ្សារសិល្បៈយ៉ាងពេញទំហឹងតែម្តង។
ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ មករា ផលិតកម្ម Bee Production បានរៀបចំការប្រគុំ តន្រ្តីធំមួយ នៅខាងលិចផ្សារព្រៃទា ជិតខាងលិចវិហារចិន ក្រៅពីតារាចម្រៀងរបស់ ផលិតកម្ម Bee Production បង្ហាញខ្លួនស្ទើរទាំងអស់ ស្របពេលនោះក៏ មានតារា ចម្រៀងល្បីៗមកពីផលិតផ្សេង ត្រូវបានអញ្ជើញចូលរួមផងដែរ។
តារាចម្រៀង លោក ហាស សំអាត ដែលត្រូវគេស្គាល់ថាជាម្ចាស់បទ “សុំទោស កំពុងចាម” បានអះអាងថា ដោយសារតែលោកមានបទពិសោធន៍ក្នុងការរៀបចំ កម្មវិធីប្រគំតន្ត្រីជាយូរមកហើយ ទើបក្រោយពេលលោកមានតួនាទីក្នុងផលិតកម្ម Bee Production លោកក៏នៅតែទទួលជោគជ័យក្នុងការរៀបចំប្រគំតន្ត្រី ដែលគឺជា យុទ្ធ សាស្ត្រ មិនខុសពីជួយអោយតារាចម្រៀងថ្មីៗរបស់ផលិតកម្មលោកទាំងអស់ កាន់តែ មានសកម្មភាព។
ជាក់ស្ដែងសម្រាប់ការបញ្ចេញសិល្បករអោយចេញច្រៀងក្នុងការប្រគំតន្ត្រីនៅផ្សារព្រៃទា ដែលធ្វើដល់ទៅ៥ថ្ងៃជាទ្រង់ទ្រាយធំ នោះ ក៏មិនមែនជាលើកទី១នោះទេ ដ្បិតពេល កន្លងមក លោកបានបញ្ចេញតារាចម្រៀងរបស់ខ្លួន នៅក្នុងសកម្មភាព ប្រគំតន្ត្រីតូចធំ របស់ខ្លួនរាប់ភ្លេចមកហើយ បន្ថែមពីលើសកម្មភាពឡើងឆាកទូរទស្សន៍ របធំជាងសព្វ ដង និងជាកម្មវិធីដែលស្ថិតនៅទីប្រជុំជនជាយក្រុង ដែលមានអ្នកចូលរួម ទស្សនា យ៉ាង ច្រើនកុះករ។
តារាចម្រៀងរូបនេះ ក៏បានប្រាប់ថា លោកបានត្រៀមបទចម្រៀង Original ជាច្រើន បទសម្រាប់បំរើអារម្មណ៍របស់អ្នកស្តាប់ ហើយបទចម្រៀងថ្មីៗរបស់លោក និងត្រៀម ចេញក្នុងឆ្នាំ២០២០នេះ អោយបានកាន់តែច្រើនតាមអ្វីដែលអាចធ្វើទៅបាន៕