កិច្ចប្រជុំបូកសរុបសកម្មភាពរបស់​ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន​​ខេត្តសៀមរាប និងសមិទ្ធផលរបស់​រដ្ឋបាលខេត្តប្រចាំឆ្នាំ២០១៩

ដោយ:គូលែន/សៀមរាប ៖ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាប មានរៀបចំ កិច្ចប្រជុំបូកសរុបសកម្មភាពរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប និងសមិទ្ធផលរបស់រដ្ឋបាលខេត្តប្រចាំ ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានឯកភាព និងវាយតម្លៃខ្ពស់ទៅលើលទ្ធផលដែលរដ្ឋបាលខេត្តធ្វើសេចក្តីរាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបប្រចាំឆ្នាំនេះ អំពីបញ្ហាប្រឈមកន្លងមក នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលជាចំណោទយ៉ាងខ្លាំងដែលធ្វើបាត់នូវប្រជាប្រិយ៍ភាព ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋបាត់អស់នូវទំនុកចិត្ត ក្នុងការដឹកនាំរបស់អាជ្ញាធរមូលដ្ឋានរបស់ខ្លួននោះ ។

សម្តេចពិជ័យសេនា ក៏បានលើកឡើង ថា នៅគ្រប់រាល់សមទ្ធិផលទាំងអស់ ដែលក្រុមការងារ និង សប្បុរសជន កសាងស្ថាបនាឡើង នៅតាមបណ្តាក្រុង ស្រុក គឺត្រូវធ្វើការបែងចែកឲ្យបានច្បាស់លាស់ ពីសមទ្ធិផលរបស់រាជរដ្ឋាភិបាល និង សមទ្ធិផលរបស់សប្បុរសជនចូលរួម ។ ម៉្យាងវិញទៀតត្រូវពង្រឹងការផ្តល់សេវាសាធារណៈលើវិស័យមួយចំនួន ដែលជាកង្វះខាតដែលយើងគ្រប់គ្នាត្រូវធ្វើការកែលម្អ និង ធ្វើការពង្រឹងដោះស្រាយ ទៅតាមវេទិកា

សាធារណៈ ជាពិសេសតាមរយៈក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តចុះមូលដ្ឋាន ធ្វើការត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង ការធ្វើកំណែទម្រង់ អនុវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍ លើគ្រប់វិស័យឲ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងឆ្នាំ២០២០នេះ ដោយផ្តោតទៅលើបញ្ហា បរិស្ថាន អនាម័យ បញ្ហាគ្រឿងញៀន ,សុខភាពសាធារណៈ , បញ្ហាដីធ្លី (ការផ្តល់កម្មសិទ្ធិជូនប្រជាជន) ព្រមទាំងបញ្ហាព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប និង ឧត្តរមានជ័យ គ្រោះថ្នាក់ចរាចរណ៍ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានមានចំណាប់អារម្មណ៍លើការរៀបចំហេដ្ឋារចនាសម្ពន្ធ័ ក្នុងខេត្ត ដោយត្រូវកំណត់ឲ្យបានច្បាស់លាស់រវាងដែនសមត្ថកិច្ចអាជ្ញាធរខេត្ត និង អាជ្ញាធរអប្សរា គឺត្រូវមានកិច្ចសហការគ្នាឲ្យបាន ល្អ ក្នុងការអភិវឌ្ឍន៍ក្រុងទេសចរណ៍ ដើមី្បជាផលប្រយោជន៍ជាតិ ។ សម្តេចក៏បានសង្កត់ធ្ងន់ អំពីសុវត្ថិភាពការសាងសង់សំណង់គ្រប់ប្រភេទ គឺ មន្ទីរជំនាញមានការពាក់ព័ន្ធត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះការអនុញ្ញាតច្បាប់សាងសង់សំណង់ ឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋាននៃច្បាប់សំណង់ មិនត្រូវធ្វើការធ្វេសប្រហែសឡើយ ។ សម្តេចក៏បានបញ្ជាក់ថា ក្នុងពេលកន្លងមក នៅខេត្តសៀមរាបក៏ទទួលរងការបាក់រលំអគារ សាលាធម្មសភា នៅវត្តប្រាសាទគោកចក បន្ទាប់ពីការបាក់រលំអគារ៧ជាន់នៅខេត្តព្រះសីហនុ ហើយថ្មីៗនេះក៏មានបាក់រលំ អគារកម្ពស់៧ជាន់ទៀត នៅខេត្តកែប ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និង រងរបួសទៀតផង។ កត្តាទាំងនេះក៏ជាការរួមផ្សំរបស់មន្ទីរជំនាញ និង មេការសំណង់ ដែលមើលស្រាលចំពោះបញ្ហាការងាររបស់ខ្លួន ។

សម្តេចក៏បានជម្រុញឲ្យក្រុមការងារថ្នាក់ជាតិ និង ថ្នាក់ខេត្តបន្តធ្វើការដោះស្រាយនូវរាល់បញ្ហាករណីដែលសេសសល់ក្នុងឆ្នាំចាស់ តាមរយៈក្នុងការធ្វើវេទិកា សាធារណៈ នៅតាមភូមិ ឃុំ សង្កាត់ ទៅតាមស្ថានភាពស្ថិតិប្រជាពលរដ្ឋ ក្នុងគោលបំណងធ្វើយ៉ាងដោះស្រាយ នូវក្តីកង្វល់របស់ប្រជាពលរដ្ឋ និង ឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ឲ្យត្រឹមត្រូវ និង សុក្រឹត យុត្តិធម៌ ។ សម្តេចក៏បានធ្វើការផ្តាំផ្ញើ ដល់សមាជិកក្រុមការងារទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួនពីតួនាទីភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ដើមី្បយកទៅអនុវត្តឲ្យទទួលបានជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ សំខាន់គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...