ដោយមូលសម្បត្តិ៖ភ្នំពេញ ៖ នាថ្ងៃទី 08 ខែមករា ឆ្នាំ 2020 នេះ ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានប្រកាសដាក់សម្ភោទនូវ Mobile App ថ្មីមួយជាផ្លូវការដែលប្រារព្ធធ្វេីឡេីងនៅ សណ្ឋាគារ Raffles Le Royal Phnom Penh .
លោក ជា ឌីណា ដែលជា ស្ថាបនិករបស់ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានលើកឡើងថា :
ស្ថិតនៅក្នុងតំណាក់កាលដែលប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ហេីយបាននឹងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ វិស័យបច្ចេកវិទ្យា ក៏មានការរីកចម្រើនយ៉ាងខ្លាំង និងបានដើរតួនាទីយ៉ាងសកម្ម ដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារនៅតាមបណ្តា ក្រសួង ស្ថាប័ន អង្គភាព អាជីវកម្មព្រមទាំងអាជីវករទូទៅផងដែរ ។
ដោយមើលឃើញពីអត្ថប្រយោជន៍នៃវិស័យបច្ចេកវិទ្យាដែលបាននឹងកំពុងក្លាយទៅជាចលករ មួយប្រកបដោយប្រសិទ្ធិភាព ដល់ការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់ សេដ្ឋកិច្ចសង្គមជាតិផងដែរនោះ ទើបខ្ញុំបាទ ដែលជាស្ថាបនិក ព្រមទាំងក្រុមការងារទាំងអស់គ្នា បានរួមគ្នាបង្កើត App ថ្មីមួយដែលពួកយើងខ្ញុំឱ្យឈ្មោះថា «គំនិត» ។
« App គំនិត» នេះអាចនិយាយបានថា ជាបណ្ណាល័យ Electronic ដ៏ធំមួយ ដែលអ្នកអានអាចស្វែងរកបាននូវពត៍មាន និង មេរៀនល្អៗ ប្រកបដោយភាព សំរិត សំរាំង សម្រាប់យកមកអានដើម្បីបង្កើននូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ ភាពប្រឈម ព្រមទាំងដំណោះស្រាយ ផ្សេងៗតាមរយៈ Smart phone ដែលវាស្របទៅនឹងភាពជឿនលឿននៃសម័យកាលបច្ចេកវិទ្យានេះឯង ។
គោលបំណងធំក្នុងការបង្កេីតឡេីងនៅ App ថ្មីមួយនេះ ទី១ គឺដេីម្បី លេីកទឹកចិត្ត ជំរុញទឹកចិត្ត និង បំផុសបំផុលអោយប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេស
សិស្ស និស្សិត យុវជន ក៏ដូចជាសហគ្រិនទូរទៅផងដែរ អោយពួកគាត់ចាប់ផ្តេីម ស្រលាញ់ការអាន ចាប់ផ្តេីមស្រលាញ់ការអភិវឌ្ឍន៍ខ្លួនឯង តាមរយះការអាន រឺ មេីលសៀវភៅតាមលក្ខណះ Digital book ដែលវាជួយផ្តល់នូវភាពងាយស្រួលទៅដល់អ្នកអានទូរទៅដេីម្បីអោយពួកគាត់អាចស្រាវជ្រាវ សិក្សាររៀនសូត្របានគ្រប់ពេលវេលា និង គ្របទីកន្លែងផងដែរ ។
គោលបំណងទី២ គឺដេីម្បីលេីកស្ទួយ ស្នាដៃអ្នកនិពន្ធក្នុងស្រុក អោយពួកគាត់ មានប្រភពចំនូលមួយផ្នែកកទៀត តាមរយះការដាក់លក់សៀវភៅរបស់ពួកគាត់ នៅក្នុង App មួយនេះ លេីសពីនេះទៅទៀត យេីងនឹងធ្វេីការផ្សព្វផ្សាយដេីម្បីអោយពួកគាត់មានភាពល្បីល្បាយទៅសាកលលោក ។
គោលបំណងទី៣គឺ ដេីម្បីចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍន៍វិស័យអប់រំបែប Digital និង ចូលរូមអភិវឌ្ឍន៍ធនធានមនុស្យប្រទេសកម្ពុជាយេីងអោយកាន់តែមានភាពល្អប្រសេីរឡេីងថែមមួយកំរឹតទៀត .
ដោយសារតែ ខ្ញុំមេីលឃេីញថា ទស្សនៈក៏ដូចជាចំណាប់អារម្មណ៍របស់ ប្រជាពលរដ្ឋខ្មែរយេីង ចំពោះការអានសៀភៅគឺនៅមានកំរឹត ហេីយពាក្យខ្មែរយេីង ពាក្យថាមានកំរឹតហ្នឹងគឺមាន័យថានៅតិចតួចនៅឡេីយ ប្រសិនបេីយកក្រឡេក ទៅមេីលប្រទេសអ្នកមានមួយចំនួនធំនៅលេីសាកលលោក គឺប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងរបស់ពួកគេតែងតែ និយមចូលចិត្តការអានសៀវភៅ ហេីយ
ពួកគេចាត់ទុកថាការអានសៀវជាគឺជាកត្តាដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍នូវចំនេះដឹង និង ជាផ្នែកមួយនៃការការកំសាន្តផងដែរ ។ ហេីយនេះគឺជាមូលហេតុដ៏ធំមួយផងដែរ ដែលធ្វេីអោយប្រទេសគេមានសេដ្ឋកិច្ចរឹងមាំ និង មានការអភិវឌ្ឍន៍ និងរីកចំរេីនបានយ៉ាងឆាប់រហ័ស ។ ដោយសារតែប្រទេសរបស់គេសំបូរទៅដោយប្រជាពលរដ្ឋដែលមានធនធាន ហេីយធនធានដែលខ្ញុំនិយាយពេលនេះគឺសំដៅទៅលេីធនធានចំណេះដឹងនេះឯង ។ វាមិនខុសអីពីប្រសាសន៍របស់ ប្រធានាធិបតេយ្យ Singapore គាត់បានលេីកឡេីងក្នុងបណ្តាយផ្សព្វផ្សាយផ្សេងៗនោះទេ គឺគាត់បានលេីកឡេីងថា ប្រសិនបេីយេីងចង់អភិវឌ្ឍប្រទេសមួយអោយមានការរីកចំរេីនខ្លាំងបាន លុះត្រាតែយេីងចាប់ផ្តេីមអភិវឌ្ឍន៍ធនធានមនុស្ស
របស់ប្រទេសនោះជាមុនសិន ។
ដូច្នេះហេីយប្រសិនបេីក្នុងនាមយេីងជាកូនចខ្មែរមួយរូប ចង់ជួយក្រុមគ្រួសារយេីង បងប្អូនយេីង មិត្តភក្រ្កយេីង សហគមន៍យេីង សង្គមយេីង ក៏ដូចជាប្រទេសជាតិយេីងអោយ មានការអភិវឌ្ឍន៍ និង រីកចំរេីនបានឆាប់រហ័សនោះ គឺចាប់ផ្តេីមពីការអភិវឌ្ឍន៍ខ្លួនយេីងជាមុនសិន ។
Mobile App ថ្មីមួយនេះ ត្រូវបានដាក់អោយមានប្រត្តបត្តិការ នៅក្នុងប្រព័ន្ធ IOS និង Android ដែលគ្រប់គ្នាអាចធ្វេីការ Download បានចាប់ពីពេលនេះតទៅ ។ ប្រសិនជាអ្នកទាំងអស់គ្នា ប្រេីប្រាស់ Iphone សូមចូលទៅកាន់ App Store រួច ធ្វេីការទាញយក ប៉ុន្តែបេីសិនជាលោក លោកស្រីប្រេីប្រាស់ទូរសព្ទ Samsung ក៏ដូចជា ទូរសព្ទមួយចំនួនទៀតដែលជាប្រភេទប្រតិបត្តការ Android សូមចូលទៅកាន់ Play store រួយ download ជាការស្រេច . បន្ទាប់ពីធ្វេីការទាញយក រឺ Download រួចមក អ្នកទាំងអស់គ្នា អាចធ្វេីការ login រួច វាយលេខទូរសព្ទចូល នោះវានឹងតំណេីរ ។ អ្នកទាំងអស់គ្នានិងឃេីញមានមេរៀន ក៏ដូចជាឯកសារជាច្រេីននៅក្នុង App នោះ ។
លោកបានបន្តទៀតថាមិនយូរទៀតទេ បច្ចេកវិទ្យានិងផ្លាស់ប្តូរនូវរឿងរ៉ាវជាច្រេីននៅលេីពិភពលោក៕B/