ដោយ:គូលែន/សៀមរាប៖ នៅរសៀលថ្ងៃទី ៦ ខែ មករា ឆ្នាំ២០២០ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបាគង ដឹកនាំដោយ លោកស្រី ប៊ុន ទៀង អភិបាលរងស្រុក និង ជាអនុប្រធានគណៈកម្មាធិការអនុសា ខាកាកបាទ ក្រហមកម្ពុជាស្រុក បានចុះសួរសុខទុក្ខនិង ចែកអំណោយសប្បុរសធម៌ របស់អនុសាខាជូនដល់គ្រួសាររងគ្រោះ ស្លាប់ដោយសារលង់ទឹក ចំនួន ២គ្រួសារ។

លោកស្រី ប៊ុន ទៀង អភិបាលរងស្រុកសូទ្រនិគម បាននិយាយថា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ជាប្រធាន តែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលឡើយ ។

លោកស្រីបានបន្តថា អំណោយមនុស្សធម៌ជូនដល់ជនរងគ្រោះចំនួន២គ្រួសារគឺមានទី១- គ្រួសារនៃសពឈ្មោះ ប្រិម តូ ភេទ ប្រុស អាយុ ៥៧ ឆ្នាំ រស់នៅភូមិស្រិតខាងលិច ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ,និងទី២-គ្រួសារនៃសព ឈ្មោះ សាន់ សឹម ភេទប្រុស អាយុ ៦៦ឆ្នាំ រស់នៅភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

អំណោយ និងថវិកា សប្បុរសធម៌ ចែកជូនក្នុង១គ្រួសារទទួលបាន ៖ អង្ករ ២៥គក្រ មី១កេស ភួយ១ មុង ១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ១កេស ចានសម្ល ៥ ចានបាយ៥ ឆ្នាំងបាយ១ ចានស្រាក់១ កំសៀវ១ វែកសម្ល៥ វែកឆា ១ ស្លាបព្រាបាយ៥ កន្ទេល១ វែកបាយ១ កាបោយ១ បំពង់ទឹកក្តៅ ១ ចានដែក១ និង ថវិកាចំនួន ២៩០,០០០រៀល៕B/