សិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ២ខាងលិខិតឆ្លងដែនមានឥទ្ធិពលបំផុតក្នុងពិភពលោក ដោយជប៉ុនឈរនៅលេខ១ក្នុងសន្ទទស្សន៍លិខិតឆ្លងដែនហិនលី (Henley) និង របាយការណ៍ចល័តទីសកល។
លំដាប់កំពូលទាំងបីលើសន្ទទស្សន៍សកលនេះគឺគ្របដណ្តប់ដោយប្រទេសអាស៊ីទាំងអស់ ដោយកូរ៉េខាងត្បូងឈរនៅលេខ៣ស្ទួនជាមួយអាល្លឺម៉ង់។
ជប៉ុនបានរក្សាតំណែងលេខ១បានបីឆ្នាំជាប់គ្នាមកហើយ។ ឆ្នាំនេះអ្នកកាន់លិខិតឆ្លងដែនជប៉ុនមានសិទ្ធិចូលប្រទេសចំនួន ១៩១ ដោយមិនចាំបាច់ដាក់ពាក្យសុំទិដ្ឋាការជាមុន។ ចំណែកសិង្ហបុរីមានសិទ្ធិចូលប្រទេស១៩០ និង កូរ៉េខាងត្បូងនិងអាល្លឺម៉ង់មានសិទ្ធិចូល១៨៩ប្រទេស។
សេចក្តីថ្លែងការណ៍មួយសរសេរថា “លិខិតឆ្លងដែនជប៉ុនអាចនាំមុខលើសិង្ហបុរី ព្រោះជប៉ុនអាចទទួលបានទិដ្ឋាការពេលទៅដល់អារ៉ាប៊ីសាអូឌីត ដែលសិង្ហបុរីធ្វើអាចមិនបាន”។
លិខិតឆ្លងដែនម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ១៣លើពិភពលោក ព្រោះអ្នកកាន់លិខិតឆ្លងដែនម៉ាឡេស៊ីអាចមានសិទ្ធិចូលប្រទេសចំនួន១៧៨ដោយមិនចាំបាច់មានទិដ្ឋាការ។
តោះមើលលេខរៀងប្រទេសដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតលើពិភពលោក ៖
១. ជប៉ុន
២. សិង្ហបុរី
៣. កូរ៉េខាងត្បូងនិងជប៉ុន
៤. អ៊ីតាលីនិងហ្វាំងឡង់
៥. អេស្ប៉ាញ លុចសំបួរ និងដាណឺម៉ាក
៦. ស៊ុយអែត និងបារាំង
៧. ស្វីស ព័រទុយហ្គាល់ ហូឡង់ អៀរឡង់ និងអូទ្រីស
៨. សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស ន័រវែស ក្រិក និងបែលហ្ស៊ិក
៩. នូវែលសេឡង់ ម៉ាល់តា ឆែក កាណាដា និងអូស្ត្រាលី
១០. ស្លូវ៉ាគី លីទុយអានី និងហុងគ្រី
១១. ស្លូវេនី ឡេតូនី និងអ៊ីស្លង់
១២. អេស្តូនី
១៣. ម៉ាឡេស៊ី និងលិចតិនស្តាញ៕ ដោយ៖ កញ្ញាដាលីស