​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​យកចិត្តទុកដាក់​បញ្ហា​បរិស្ថាន​និង​ថែរក្សា​អនាម័យ​នៅក្នុង​រាជធានី​ភ្នំពេញ​ជាមួយនឹង​ការដាក់​បង្គន់​អនាម័យ​នៅតាម​បណ្ដា​សួរ​ច្បារ​និង​ទីសាធារណៈ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​។​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​បរិស្ថាន​នៅតាម​សួនច្បារ​បាន​លក្ខណៈ​ល្អប្រសើរ ស្របទៅនឹង​ក្រុង​ដែលមាន​ភាព​ស៊ីវីល័យ​។​

​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០២០​នេះ​លោក​សំ​សាមុត​ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​នៅ​រាជធានី​ភ្នំពេញ​មកដល់ពេលនេះ​មាន​បង្គន់​អនាម័យ​ទំនើប​ដាក់​នៅតាម​ទីសាធារណៈ​នានា​មាន​រហូតដល់​១២​កន្លែង​សម្រាប់​ដាក់ជូន​សាធារណៈជន​ប្រើប្រាស់​ដោយ​អត់​បង់ប្រាក់​។​

​លោក​បន្តថា​៖​បង្គន់​សាធារណៈ​ទាំង​១២​កន្លែង​នោះ​រួមមាន​នៅមុខ​វត្ត​បទុម​វ​ត្តី​មាន​ចំនួន​ពីរ​កន្លែង​គឺ​នៅ​សួន​កុមារ​ចំនួន​១០​បង្គន់​នៅមុខ​កន្លែង​លក់​នំ​បញ្ចុក​ចំនួន​២០​បង្គន់​។​នៅ​សួន​ក្រម​ង៉ុ​យ​មុខ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ចំនួន​១០​បង្គន់​ក្នុង​ខណ្ឌដូនពេញ​។​នៅ​តំបន់​កំពង់ដ​អរិយ​ក្សត្រ​ចំនួន​១៨​បង្គន់​។​នៅ​ខាងលិច​រង្វង់​មូល​សម្ដេច​ជួន​ណាត​ចំនួន​៦​បង្គន់​។​

​នៅ​បញ្ជរ​ទេសចរណ៍​មុខ​ព្រះបរមរាជវាំង​ចំនួន​២០​បង្គន់​ក្នុង​ខណ្ឌដូនពេញ​។​នៅ​សួនច្បារ​ជាប់​ក្រសួងការពារជាតិ​ជាប់​ក្ដាន់​២​ចំនួន​៦​បង្គន់​ក្នុង​ខណ្ឌ​៧​មករា​។​នៅ​សួនច្បារ​កុមារ​វត្តភ្នំ​ចំនួន​១០​បង្គន់​ក្នុង​ខណ្ឌដូនពេញ​។​នៅ​បេនឡាន​ក្រុង​ឬ​ទីលាន​ប្រជាធិបតេយ្យ​ខណ្ឌ​ឬ​ស្សី​កែវ​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ​ចំនួន​១៥​បង្គន់​។​

នៅ​សួន​ព្រះ​នាង​ប្រាជ្ញា​បារមី​តំបន់​ជ្រោយចង្វារ​ខាងកើត​ចំនួន​១៥​បង្គន់​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​។​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាស់​ក្នុង​ខណ្ឌដូនពេញ​ចំនួន​៦​បង្គន់​។​នៅក្រោយ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​ជាប់​នឹង​ស្ថានទូត​អាមេរិក​ជាមួយនឹង​សួនច្បារ​យាយ​ពេញ​ក្នុង​ខណ្ឌដូនពេញ​ចំនួន​២​បង្គន់​។​ដែល​បង្គន់​ទាំងនេះ​មាន​លក្ខណៈ​ទំនើប​និង​មាន​អនាម័យ​។​

​លោក​សំ​សាមុត​បានបញ្ជាក់​ទៀតថា​៖​ចំពោះ​ការងារ​ថែទាំ​សួនច្បារ​និង​បង្គន់​អនាម័យ​នៅ​ទីសាធារណៈ​ទាំងអស់នេះ​គឺ​ស្ថិតនៅក្រោម​ការមើល​ថែទាំ​ពី​កម្មករ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ហើយ​អ្នក​ចូល​បង្គន់​ទាំងនេះ គឺ​មិន​តម្រូវឱ្យមាន​ការបង់ប្រាក់​ទេ ។

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖​បញ្ហា​ប្រឈម​ដែលជា​ការលំបាក​ដល់​ប​ង​ប្អូន​កម្មករ​មើលថែ​បង្គន់​សាធារណៈ​ខ្លាំងជាងគេ​នោះ​មាន​បង្គន់​២​កន្លែង​គឺ​នៅ​កំពង់ដ​អរិយ​ក្សត្រ​១​កន្លែង​និង​នៅមុខ​វត្ត​បុ​ទុម​វ​តី​មួយកន្លែង​។​ដោយសារ​តែមាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​គាត់​ផឹកស្រា​ស្រវឹង​ពួកគាត់​បាន​ចូលទៅ​ក្អួត​ពាសវាល​ពាសកាល​ពេញ​បង្គ​ង់​ដែល តម្រូវឱ្យ​កម្មករ​ធ្វើ​ការបោះសម្អាត​ឡើងវិញ​។​

លោក​សំ​សាមុត​ក៏បាន​ធ្វើការ​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ប្រើប្រាស់​បង្គន់​អនាម័យ​សាធារណៈ​ត្រូវ​ចូលរួម​ថែទាំ​សម្អាត​បរិស្ថាន​ទាំងអស់គ្នា​។​ជាពិសេស​បងប្អូន​នារី​មួយចំនួន​សូមកុំ​យក​សំឡី​អនាម័យ​បោះ​ចូលក្នុង​ចាន​បង្គន់​នាំឱ្យ​ស្ទះ​និង​បុរសៗ​កុំ​នាំគ្នា​ជក់បារី​ក្នុង​បង្គន់​នាំឱ្យ​ធុំក្លិន​បារី​៕S/​