ដោយៈគ្រញូង/បាត់ដំបងៈកាលពីព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០២០ប្រតិភូកាកបាទក្រហមកម្ពុជាដឹកនាំដោយលោកស្រីពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនបាននាំយកព្រះរាជអំណោយសម្តេចម៉ែ។
ជាមួយនោះអមដំណើដោយគណៈកម្មាធិការសាខាអនុសាខាស្រុកយុវជនក.ក្រ.ក.បានអញ្ជើញទៅចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពនិងជនរងគ្រោះសរុប៦នាក់ស្លាប់៥នាក់របួសម្នាក់។ក្នុងនោះសព១គ្រួសារដែលមានសមាជិកចំនួន៥នាក់បានទទួលមរណភាពនៅភូមិស្នួលកោងឃុំបឹងព្រីងស្រុកថ្មគោល ខេត្តបាត់ដំបង។
បន្ទាប់ពីទទួលបាននូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន២ម៉ឺនដុល្លាររបស់សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានចាត់ឱ្យតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចុះសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំព្រមទាំងនាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមនេះទៅប្រគល់ជូនក្រុមគ្រួសារសពនិងអ្នករងរបួសនៅតាមមន្ទីរពេទ្យនិងតាមខេត្តស្រុកកំណើត របស់ជនរងគ្រោះនីមួយៗ។
គួរបញ្ជាក់ថាព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរដែលប្រទានដល់ក្រុមគ្រួសារជនរងគ្រោះនូវថវិកា២.០០០ដុល្លារ,អង្ករ៣៦០គីឡូក្រាម មី១៥កេស ត្រីខ១៥០កំប៉ុង និងទឹកក្រូច១៥កេស។ដោយឡែកគ្រួសាររបួសទទួលបានព្រះរាជអំណោយមី២កេសទឹកដោះគោ២ឡូស្ករស៤គីឡូមុងភួយក្រមាសារុងនិងថវិកចំនួន២៤៣ដុល្លារផងដែរ៕S/
រូបថតៈលោកស្រីពុំ ចន្ទីនីតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតប៊ុន រ៉ានីហ៊ុនសែននិងប្រតិភូ
ចូលរួមគោរពវិញ្ញាណក្ខន្ធនិងប្រគល់ថវិកា សម្ភារះដល់ក្រុមគ្រួដារសព