ដោយៈគ្រញូង/បាត់ដំបងៈមុខសញ្ញាចោរលួចទូរស័ព្ទជិត៨០គ្រឿងនៅស្រុកសង្កែកាលពីរំលងអាធ្រាត្រចូលថ្ងៃទី៦ខែមករាឆ្នាំ២០២០កន្លងទៅនៅចំណុចភូមិឃុំអន្លង់វិលស្រុកសង្កែត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានម្នាក់។នៅព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០២០ហើយបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី៨ខែមករានេះរួចហើយព្រមទាំងដកហូតបានទូរស័ព្ទ១ចំនួនប្រគល់ឱ្យម្ចាស់ដើមវិញ។
លោក ឧត្តមសេនីយ៍ត្រី ជេ ត វណ្ណ នី ស្នងការ រង ខេត្តបាន ឱ្យដឹងថាជនសង្ស័យ ឈ្មោះ វ៉ន ឡា វ៉ាន់ ណាលិ ភេទប្រុស អាយុ ២២ ឆ្នាំ នៅ ភូមិ អន្លង់ វិល ឃុំ អន្លង់ វិល ស្រុក សង្កែ ។ ជន នោះ ត្រូវ បាន កម្លាំងនគរបាលខេត្ត សហការ ជាមួយនគរបាលស្រុកសង្កែស្រាវជ្រាវ ឃាត់ខ្លួន បាន ជាមួយនឹង វត្ថុ តាង ទូរស័ព្ទមួយ ចំនួន។ពេល នេះ មន្ត្រី ជំនាញ កំពុង តែ សួរនាំ ជន ដៃដល់ រូប នេះដើម្បី ស្វែងរក វត្ថុ តាង ដទៃ ទៀតនិង បក្សពួក ដែលនៅសេសសល់។
គួរបញ្ជាក់ ថាកាលពី វេលា រំលង អ ធ្រាត្រចូល ថ្ងៃ ទី ៦ខែមក រា ឆ្នាំ២០២០នៅចំណុចហាង លក់ ទូរស័ព្ទ មួយ កន្លែងស្ថិតនៅ ភូមិ អន្លង់ វិល ឃុំ អន្លង់ វិល ត្រូវ ជន មិន ស្គាល់ មុខ ប្រើកន្ត្រៃកាត់ ទ្វារ ស័ង្កសី ចូល លួច យក ទូរស័ព្ទ គ្រប់ ប្រភេទអស់ ជិត ៨០ គ្រឿងនិង សម្ភារ មួយចំនួនរួចគេចខ្លួន បាត់។ក្រោយ ពី ធ្វើការ ស្រាវជ្រាវ និង ស៊ើប អង្កេតតាមជំនាញអស់ រយ : ពេល ២ ថ្ងៃ ទើប កម្លាំង ជំនាញ ឈាន ដល់ ការ ឃាត់ខ្លួនជនសង្ស័យបានម្នាក់និងបក្ខពួកមួយចំនួនកំពុងរត់គេចខ្លួន។
ជាមួយនឹង ការ ឃាត់ខ្លួន នេះសមត្ថកិច្ច បានដកហូត ទូរស័ព្ទ ដែល ជា វត្ថុ តាង បាន តែប៉ុន្មានគ្រឿង ប៉ុណ្ណោះខណ:រាប់សិបគ្រឿងទៀតត្រូវជននេះកំពុងលាក់បាំងនៅឡើយ៕S/
រូបថតៈចោរលួចទូរស័ព្ទជិត៨០គ្រឿងត្រូវចាប៎ខ្លួន ចោរកាត់ស័ង្កសីចូលលួចទូរស័ព្ទនៅស្រុកសង្កែ