ដោយៈសរិទ្ធ/ភ្នំពេញ៖កម្លាំងគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយសហការជាមួយនគរបាលផ្នែកព្រហ្មទណ្ឌនិងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនយុវជនម្នាក់ដែលជាប់ពាក់ព័ន្ធករណីបើកកន្លែងលក់ឡេយកទៅធ្វើការសាកសួរ។
យុវជនរូបនេះឈ្មោះយ៉ាងផាន់ណាភេទប្រុសអាយុ២៦ឆ្នាំត្រូវកម្លាំងចម្រុះដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោតាន់គុណតារអនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដោយមានការសម្របសម្រួលពីលោកចែសុងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០២០។ក្រោយពេលដែលបានចុះធ្វើការត្រួតពិនិត្យជាក់ស្តែង និងដកហូតវត្ថុតាងផ្ទះបើកលក់ឡេ មួយកន្លែង ដែលមានទីតាំងផ្ទះលេខ៥៨z ផ្លូវលេខ១៣៤z ក្រុមទី២៣ ភូមិ៧ សង្កាត់ផ្សារដេបូទី២ ខណ្ឌទួលគោក ។
ក្នុងកិច្ចប្រតិបត្តិការនេះគណៈកម្មការសម្រេចធ្វើការដកហូតវត្ថុតាងមួយចំនួនដែលពាក់ព័ន្ធបទល្មើសក្លែងក្លាយ បញ្ជូនទៅនាយកដ្ឋានប្រយុទ្ធប្រឆាំងបទល្មើសក្លែងក្លាយដើម្បីចាត់ការតាមផ្លូវច្បាប់៕S/