ដោយៈចាន់តូ/ភ្នំពេញ៖ជនសង្ស័យចំនួន១០នាក់ត្រូវបានកម្លាំងជំនាញខណ្ឌពោធិសែនជ័យសហការជាមួយកម្លាំងប៉ុស្តិ៍ចោមចៅ៣ចុះទៅបង្ក្រាបចាប់ខ្លួនបានរួមជាមួយថ្នាំញៀន៣៣កញ្ចប់។កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៨ខែមករាឆ្នាំ២០២០នៅដីវាលក្រោយភូមិអង្គកែវសង្កាត់ចោមចៅ៣ខណ្ឌពោធិសែនជ័យ ។
កម្លាំងប្រតិបត្តិការបង្ក្រាបខាងលើក្រោមបញ្ជាពីលោកវរសេនីយ៍ទោម៉នវុធីអធិការខណ្ឌពោធិសែនជ័យដឹកនាំកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ត្រីភួងបូណាអធិការរងខណ្ឌពោធិសែនជ័យទទួលបន្ទុកផ្នែកគ្រឿងញៀន។លោកថេងកុសលនាយប៉ុស្តិ៍ចោមចៅ៣ចុះទៅបង្ក្រាបនៅទីតាំងខាងលើឃាត់ខ្លួនបានជនសង្ស័យជួញដូរថ្នាំញៀនម្នាក់និង៦នាក់ទៀតជក់ថ្នាំញៀន។បន្ទាប់មកក៏លេចមុខជនសង្ស័យ៣នាក់មករកទិញថ្នាំញៀនក៏ត្រូវឃាត់ខ្លួនសរុប១០នាក់ដកហូតបានថ្នាំញៀនចំនួន៣៣កញ្ចប់ម៉ូតូចំនួន២គ្រឿង ។
ជនសង្ស័យទាំង១០នាក់ ១ ឈ្មោះ ភី កក្កដា ហៅស្លេក ភេទប្រុស អាយុ២៧ឆ្នាំ ជាម្ចាស់ថ្នាំញៀន ,២ ឈ្មោះ ឈន ធី ភេទប្រុស អាយុ១៦ឆ្នាំ , ៣ ឈ្មោះ ហ៊ាញ តឿម ភេទប្រុស អាយុ១៩ឆ្នាំ , ៤ អ៊ុន ប៊ុនធិន ភេទប្រុស អាយុ១៦ឆ្នាំ , ៥ ឈ្មោះ ថា ឌី ភេទប្រុស អាយុ១៧ឆ្នាំ , ៦ ឈ្មោះ ទ្រី ប្រុស អាយុ២៧ឆ្នាំ , ៧ ឈ្មោះ អុឹម ហៀង ភេទប្រុស អាយុ២៣ឆ្នាំ , ៨ ឈ្មោះ យឺន សំណាង ភេទប្រុស អាយុ១៦ឆ្នាំ , ៩ ឈ្មោះ យិន សុខនី ភេទប្រុស អាយុ២០ឆ្នាំ , ១០ ឈ្មោះ សំ ចំណាន ភេទប្រុស អាយុ១៨ឆ្នាំ ។
ជនសង្ស័យទាំង១០នាក់រួមជាមួយវត្ថុតាងសមត្ថកិច្ចនាំខ្លួនទៅផ្នែកជំនាញខណ្ឌដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕S/