ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរនិង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស កើតមាន​១៥​លើក​។ គិតពី​រសៀល​ម៉ោង​២​ថ្ងៃទី​៧​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០២០​យ៉ាងហោចណាស់​មាន​មនុស្ស​៧​នាក់​(​ស្រី​ម្នាក់​)​បាន​ស្លាប់ នៅ ក្នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១០​លើក និង​បាន បង្កឱ្យមាន​មនុស្ស របួស​ធ្ង​ន​-​ស្រាល​១២​នាក់​( ស្រី​២​នាក់ ) ។

​របាយការណ៍​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត សរុប​ជាច្រើន​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត​។​រីឯ​មូលហេតុ​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន កំណត់ ,​មិន គោរព សិទ្ធិ​បត់​មិន ប្រកាន់​ស្តាំ​ជាដើម ។

​ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ថ្ងៃនេះ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ១៩ នាក់ នៅ ថ្ងៃ ទី ៨ ខែមករា នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១០ លើក​៕S/​