ដោយៈប.ខុន/ភ្នំពេញ៖ក្រោយពីបានឃើញរដ្ឋាភិបាលថៃប្រកាសសាងសង់អាងទឹកថ្មីចំនួន៤០០ កន្លែងនិងអំពាវនាវឱ្យប្រជាពលរដ្ឋរបស់ខ្លួនងូតទឹកឱ្យតិច។ខណៈពេលគ្រោះរាំងស្ងួតដ៏អាក្រក់បន្តអូសបន្លាយពេលយូរទៀតនោះ អ្នកយកព័ត៌មានការសែតរស្មីកម្ពុជានៅថ្ងៃទី៨ខែមករាឆ្នាំ២០២០ បានជំរាបសួរលោកលឹមគានហោរដ្ឋមន្ត្រីក្រសួងធនធានទឹកថាស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជាពេលខាងមុខយ៉ាងម៉េចដែរ?
លោករដ្ឋមន្ត្រីលឹមគានហោបានបកស្រាយថា”បន្តិចទៀតក្រសួងនឹងចេញផ្សាយនូវការព្យាករណ៍រយៈពេលវែងលើកទីមួយ(SeasonalForecasting)។ទន្ទឹមនោះតាមការតាមដានជាប្រចាំជាលក្ខណៈអន្តរជាតិនិងតំបន់សម្រាប់កម្ពុជាយើងឃើញមានលក្ខណៈល្អប្រសើរជាងឆ្នាំ២០១៩គ្រាន់តែកំដៅក្តៅជាងមធ្យមភាគឆ្នាំបន្តិច។
លោកលឹមគានហោបានឱ្យដឹងទៀតថានយោបាយទឹករបស់ថៃកន្លងមកគាត់(ថៃ)មិនសូវយកចិត្តទុកដាក់លើការបង្កើតនូវពាងទឹក(អាងទឹក)ដូចយើងទេ។ដោយគាត់អាងលើការប្រើម៉ាស៊ីនរាប់រយគ្រឿងបូមទឹកពីទន្លេមេគង្គឥឡូវយ៉ាប់ ចំពោះគាត់ហើយ។ទន្លេមេគង្គចាប់ពីប្រទេសឡាវឡើងទៅខាងលើពេលនេះត្រូវបានគេរាយការណ៍បន្តបន្ទាប់មកថាបានរីងដល់បាតដោយសារគ្រោះរាំងស្ងួតដែលបានចាប់ផ្តើមកើតមានតាំងពីក្នុងខែវិច្ឆិកា។ប៉ុន្តែសម្រាប់នៅក្នុងប្រទេសកម្ពុជាវិញទឹកទន្លេនានាថ្វីត្បិតមានកម្រិតទឹកទាបជាងបណ្តាឆ្នាំមុនៗតែវាមិនអាក្រក់ដូចជាទន្លេនៅក្នុងប្រទេសឡាវនិងថៃដែលរីងដល់បាទនោះឡើយ។
ទោះជាយ៉ាងណារាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការទប់ទល់ជាមួយនឹងគ្រោះរាំងស្ងួតនេះរួចតាំងពីចុងរដូវឆ្នាំ២០១៩ដោយចេញជាសារាចរណាំនាំឱ្យថែរក្សាទឹកទុកដោយឱ្យធ្វើស្រូវប្រាំងតែមួយដង។ ឯទឹកនៅដែលសល់ឱ្យរក្សាទុកសម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃនិងដាំដំណាំរួមផ្សំរហូតដល់ពេលមានភ្លៀងធ្លាក់មកជាធម្មតាវិញ។នៅក្នុងប្រទេសភាគខាងជើងភាគឦសាននិងកណ្តាលពេលនេះត្រូវបានព័ត៌មានរាយការណ៍ថាជួបបញ្ហាខ្វះទឹកសម្រាប់ប្រើប្រាស់ធ្ងន់ធ្ងរ។រដ្ឋាភិបាលថៃបានប្រកាសសាងសង់អាងទឹកថ្មីភ្លាមៗចំនួន៤០០កន្លែងនិងអំពាវនាវឱ្យប្រជាជនងូតទឹកឱ្យតិច។
ទឹកស្អាតសម្រាប់ប្រើប្រាស់នៅក្នុងទីក្រុងបានប្រែទៅជាប្រៃដោយសារទឹកសមុទ្របានរុញចូលក្នុងទន្លេចាបប្រាយ៉ាដែលជាប្រភពទឹកសំខាន់បំផុតសម្រាប់ប្រើប្រាស់នៅភាគកណ្តាលរបស់ថៃ។ជាមួយគ្នានេះរដ្ឋាភិបាលថៃក៏បានបញ្ចេញថវិកាប្រមាណជា១០០លានដុល្លារដើម្បីទាញយកទឹកក្រោមដីមកប្រើ។ក្នុងពេលដែលការព្យាករថាគ្រោះរាំងស្ងួតអាចនឹងអូសបន្លាយរហូតដល់ខែមិថុនាឆ្នាំ២០២០នៅក្នុងប្រទេសនោះរួចមក៕S/
លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក