ដោយៈឫទ្ធិស័ក្តិ/ភ្នំពេញ៖ប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់បានយកដុំថ្មគប់ចូលភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតនៅជិតវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៨ ខែមករាឆ្នាំ២០២០។បន្ទាប់ពីធ្វើសកម្មភាពគប់ដុំថ្មចូល កម្លាំងអង្គរក្សដែលឈរយាមនៅខាងក្រៅរបងបានចាប់ឃាត់មនុស្សម្នាក់នោះបញ្ជូនឱ្យប៉ុស្តិ៍នគបាលសង្កាត់ចតុមុខ។
បុរសជាជនដៃដល់ដែលហ៊ានយកដុំថ្មគប់ចូលភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រីមានឈ្មោះឈ្មោះរុំ ពិសិដ្ឋ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិក្បាលកោះទាវ ឃុំសំពៅពួន ស្រុកកោះធំ ខេត្តកណ្តាល។ប៉ុស្តិ៍នគរបាលសង្កាត់ចតុមុខបានបញ្ជូនខ្លួនបុរសម្នាក់នេះទៅនាយកដ្ឋានកណ្តាលសន្តិសុខក្រសួងមហាផ្ទៃដើម្បីចាត់ការតាមនីតិវិធី៕S/Ha