ដោយ:ភ្នំខៀវ/ប៉ៃលិន៖អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាសរុបជិត៣០អដ្ឋិធាតុត្រូវបានប្រគល់និងបញ្ជូនធ្វើមាតុភូមិនិវត្តន៍ក្រោយការរុករកឃើញនៅលើទឹកដីខេត្តប៉ៃលិន។
ក្រោមកិច្ចសហការរួមមួយ រវាងគណៈកម្មាធិការប្រជាជនខេត្តឡុងអាន នៅថ្ងៃទី៧ ខែមករាឆ្នាំ២០២០អាជ្ញាធរខេត្តប៉ៃលិនបានប្រគល់នូវអដ្ឋិធាតុជិតចំនួន២៧ដំណាក់កាលទី១៩បន្ថែមទៀតជូនដល់មន្ត្រីក្រុមការងារវៀតណាមធ្វើមាតុភូមិនិវត្តន៍ទៅកាន់ស្រុកកំណើតវិញ។
លោកផាន់ចាន់ធុលអភិបាលខេត្តប៉ៃលិនបានលើកឡើងថា÷ការពលីអាយុជីវិតរបស់កងទ័ពវៀតណាមនៅលើទឹកដីកម្ពុជាបានរួមចំណែកក្នុងការរំដោះប្រទេសជាតិកម្ពុជាឱ្យមានសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ន។ដូចនេះអាជ្ញាធរគ្រប់ជាន់ថ្នាក់និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធរួមទាំងប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូលត្រូវបន្តខិតខំលើកកម្ពស់សហប្រតិបត្តិការនិងបង្កលក្ខណៈងាយស្រួលដល់ដំណើរការស្វែងរុករកអដ្ឋិធាតុកងទ័ព
លោក ផាន់ចាន់ធុលក៏មានបំណងចង់ឱ្យខេត្តប៉ៃលិន-ឡុងអានភ្ជាប់ចំណងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជាវិស័យសេដ្ឋកិច្ច,ពាណិជ្ជកម្ម,ទេសចរណ៍ ,កសិកម្ម,វិស័យបណ្តុះបណ្តាលធនធានមនុស្សនិងកីឡាជាដើម។បានផ្លាស់ប្តូបទពិសោធន៍ពីគ្នាទៅវិញទៅមកលើកិច្ចការសង្គម និងពង្រឹងសមត្ថភាពយុវជន ថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ។
ជាការឆ្លើយតបលោកផាមវ៉ាន់កាញ់អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអានបានអរគុណដល់កងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការគ្រប់ជាន់ថ្នាក់បន្តកិច្ចសហប្រតិបត្តិការល្អ។ពិសេសលើការងាររុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលនៅសេសសល់ក្នុងភូមិសាស្ត្រក្រុងប៉ៃលិនស្រុកសាលាក្រៅនិងបញ្ជូនធ្វើមាតុភូមិនិវត្តន៍ ដំណាក់កាលទី១៩ នៅរដូវប្រាំងឆ្នាំ២០១៩-២០២០។
គួរបញ្ជាក់ថា៖ការរុករកជីកគាស់អដ្ឋិធាតុកងទ័ពវៀតណាមក្នុងភូមិសាស្ត្រខេត្តប៉ៃលិនចាប់តាំងពីឆ្នាំ២០០៥ដល់បច្ចុប្បន្នសរុបចំនួន១០៥អដ្ឋិធាតុ។ដោយឡែកនៅក្នុងឆ្នាំ២០១៩=២០២០នេះក្រុមការងារជំនាញរុករកបាន២៧អដ្ឋិធាតុបន្ថែមទៀត និងទីតាំងទទួលបានព័ត៌មានចំនួន៩ទីតាំងផងដែរ ៕S/
រូបថត: លោកផាន់ ចាន់ធុលលោកផាមវ៉ាន់កាញ់អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន ព្រមទាំងក្រុមការងារជួបប្រជុំគ្នា ( រូប: ភ្នំខៀវ )