ដោយ:អង្គរតូច/សៀមរាប៖ជនសង្ស័យចំនួន៧នាក់រួមនិងវត្ថុតាងមួយចំនួនត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការនៅថ្ងៃទី៨ខែមករាឆ្នាំ២០២០នេះករណីគ្រឿងញៀន។មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនបានឱ្យដឹងថាជនសង្ស័យទី១.ឈ្មោះទិត្យចាន់ឌីណាហៅអូនភេទស្រីឆ្នាំកំណើត២០០២។ទី២.ឈ្មោះភ័ណ្ឌ លេងថៃ ហៅតូច ភេទប្រុស ឆ្នាំកំណើត២០០១ ។
ទី៣.ឈ្មោះច័ន្ទប៊ុនធីនហៅទីនភេទប្រុសឆ្នាំកំណើត១៩៩៨អ្នកទាំង៣ខាងលើ មានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាមក្រុង។ទី៤ ឈ្មោះ ព្រិម រដ្ឋា ភេទប្រុស ឆ្នាំកំណើត ១៩៩៦។ ទី៥-ឈ្មោះ ឃូត គឹមហានហៅឌីភេទប្រុសឆ្នាំកំណើត១៩៩៩។ទី៦.ឈ្មោះសុខសាធិតហៅអូនភេទប្រុសឆ្នាំកំណើត២០០២។ ទី៧.ឈ្មោះ ភ្លឿក លីដា ភេទប្រុស ឆ្នាំកំណើត២០០៣ពួកគេមានសារធាតុញៀនក្នុងខ្លួន ។
ប្រភពបន្តថាជនសង្ស័យត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាមនិងសង្កាត់ស្វាយដង្គំចុះបង្ក្រាបកាលថ្ងៃទី៧ខែមករាឆ្នាំ២០២០ចំនួន២ទីតាំងផ្សេងគ្នា។ទី១ស្ថិតនៅភូមិទ្រាំងសង្កាត់ស្លក្រាមនិងទី២នៅបន្ទប់ជួលស្ថិតនៅភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំ។
សមត្ថកិច្ចដកហូតវត្ថុតាងបានមួយចំនួនរួមមាន៖ម្ស៉ៅមេតំហ្វេតាមីនប្រភេទទឹកកកសរុបចំនួន៥កញ្ចប់ស្មើនឹងទម្ងន់៨,១ក្រាមទាំងសំបក,ឧបករណ៍ប្រើប្រាស់និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួនរួមនិងទូរស័ព្ទដៃចំនួន៧គ្រឿង៕S/