ភ្នំពេញៈ បទ “រំលឹករឿងចាស់ចង់តែយំ” ជាបទបទចំរៀងថ្មីរបស់លោក ឆាយ វីរ:យុទ្ធ ត្រូវបានឧកញ៉ាម្នាក់រ៉ាប់រងចំណាយទាំងស្រុងដោយបទចម្រៀងនោះទើបតែផលិតរួចរាល់កាលពីពេលថ្មីៗនេះ។
បទ “រំលឹករឿងចាស់ចង់តែយំ” ត្រូវបានបង្ហោះថ្ងៃនេះមានអ្នកគាំទ្រជាច្រើននាំគ្នា ចែករំលែក បញ្ចេញយោបល់ និង ចុចចូលចិត្តព្រោះភាគច្រើនត្រូវរឿងរបស់ពួកគេ។
បទចំរៀងដ៏មានអត្ថន័យនេះបានចាក់ដោតអារម្មណ៍អ្នកស្តាប់ហើយស្ទើរខ្ទេចខ្ទាំបេះដូង ព្រោះតែមនុស្សដែលខ្លួនស្រឡាញ់ទុកយើងត្រឹមជាកាំជណ្តើរ។ អ្វីដែលពិសេសព្រោះតែ ស្រឡាញ់បទចម្រៀងនេះពេកមានបុរសម្នាក់ដែលគេស្គាល់ថាមានងារជាឧកញ៉ាផងនោះ រ៉ាប់រងចំណាយទាំងស្រុងក្នុងការផលិតបទចម្រៀងនោះឡើង។
លោក ឆាយ វិរៈយុទ្ធ បានឲ្យ រស្មីកម្ពុជា ដឹងថា លោកឧកញ៉ា ដែលបានចំណាយប្រាក់ក្នុង ការជួយផលិតបទចម្រៀង របស់លោកមានឈ្មោះថា ឧកញ៉ា ម៉េន កានី ជាអ្នកជំនួញ អចលនទ្រព្យម្នាក់ ដែលបានស្រឡាញ់រាប់អាន និងថែមទាំងបានបោះទុនរកស៊ីជាមួយ លោកលើមុខជំនួញជាច្រើនកន្លងមក។
ក្រៅពីជាដៃគូពាណិជ្ជកម្មជាមួយគ្នាលោក ឆាយ វិរៈយុទ្ធ ប្រាប់ថា លោកឧកញ៉ា គឺជាអ្នក គាំទ្រម្នាក់ដែលពេញចិត្តសំឡេងរបស់លោកតាំងពីយូរយារមកហើយ។ទន្ទឹមគ្នានោះដែរ ដោយសារតែមានទំនាក់ទំនងនេះហើយ បានឈានឲ្យអ្នកទាំងពីរស្គាល់គ្នាហើយបានបោះ ទុនរកស៊ីជាមួយគ្នាជាបន្តបន្ទាប់ផង។
តារាចម្រៀងល្បីឈ្មោះខាងលើបានលើកឡើងទៀតថា ជាជំហានដំបូងលោក ឧកញ៉ា ម៉េន កានី ចំណាយយថវិកាទាំងស្រុងលើការផលិតបទច ម្រៀងថ្មីមានទំនុកច្រៀង មេឡូឌី និង ទំនុកភ្លេង ហើយអាចនឹងឈានទៅរកការ ផលិតខារាអូខេក្នុងពេលឆាប់ៗខាងមុខនេះ ថែមទៀតផង ៕ ដោយៈ បូរិន