Home ព័ត៌មានជាតិ សង្គម ស​.​ស​.​យ​.​ក...

ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង ទទួលបាន​ថវិកា​ពី​ក្រុមការងារ​របស់​សម្តេច​ក្រឡាហោម​ស ខេង​

ដោយ​: ប៊ុន​ណាត / បាត់ដំបង​: នៅ​សាលប្រជុំ​នៃ​សណ្ឋាគារ​ខេមរា​បាត់ដំបង​១ កាលពី​រសៀល​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០២០ ក្នុង​ពិធី​បី​ទស​ន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​បន្ត​អនុវត្ត​ឆ្នាំ​២០២០ របស់ ស​.​ស​.​យ​.​ក ខេត្ត លោក ស សុខា រដ្ឋលេខាធិកា​ក្រសួង​អប់រំ និង​កីឡា និង​ជា​អនុប្រធាន ស​.​ស​.​ស​.​យ​.​ក ខេត្ត​ព្រៃវៃង ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា “​ក្នុង​២៥​ខេត្ត ក្រុង​មានតែ ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង​តែមួយ​ទេ ដែល​ទទួលបាន​ថវិកា​ពី​ក្រុមការងារ​ឧបត្ថម្ភ​ទ្រទ្រង់​ពីស​ម្តេច​ក្រឡាហោម​ស ខេង​។ ដោយឡែក​ខេត្ត​ដទៃ​អត់​ទទួល​បានទេ ជាពិសេស​ខេត្តព្រៃវែង​ដែល​សម្តេច​ជួយ​ក៏​អត់​ទទួល​បានដែរ​។ ដូច្នេះ ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង ត្រូវខិតខំ​ធ្វើការ​ងារ​ទ្វេ​រដង ដើម្បី​បង្ហាញ​ពី​លទ្ធផល​ដែល​អនុវត្តបាន​កន្លង​មក បើ​ប្រៀបធៀប​ជាមួយនឹង​ខេត្ត​ដទៃទៀត​។​

​លោក​អនុប្រធាន ស​.​ស​.​យ​.​ក ទទួលបន្ទុក​បី​ខេត្ត​បាន​សំណូមពរ​ការងារ​មួយចំនួន​ទៅដល់​ថ្នាក់​ខេត្ត ជាពិសេស​ទៅ​ក្រុមប្រឹក្សា​ខេត្ត​សុំឱ្យ​មានការ​រៀបចំ បើ​អាចទៅរួច​ត្រូវមាន​ផែនការ​រួម​របស់​យុវជន របស់​គណបក្ស រប​ស់ស​.​ស​.​យ​.​ក ទាំង​របស់​រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​ការងារ​ទៅ​កុំឱ្យ​ជាន់​ការងារ​គ្នា​។ ដូច្នេះ​យើង​ត្រូវមាន​ផែនការ​រួមមួយ​ដោយ ស​.​ស​.​យ​.​ក ធ្វើ​អ្វីខ្លះ​? ផ្នែក​ណាខ្លះ​? យុវជន​ធ្វើ​អ្វីខ្លះ​? គណបក្ស​ធ្វើ​អ្វីខ្លះ​? ដើម្បី​កុំឱ្យ​ដាក់ទុន​ទៅជា​ង​១​លាន​ដុល្លារ រយៈពេល​១​ឆ្នាំ​កន្លងមកនេះ ទទួលបាន​លទ្ធផល​អ្វីខ្លះ​? អីចឹង​ត្រឡប់មកវិញ​បើ​លុយ​នេះ យើង​ចាយ​អស់​តែ​ពាក់កណ្តាល ឬក៏​៦០​ភាគរយ គឺ​ដោយសារតែ​ការងារ​មួយចំនួន គណបក្ស​បានធ្វើ​ហើយ រាជរដ្ឋាភិបាល​បានធ្វើ​ហើយ​។ ដូច្នេះ យើង​ត្រូវ​ចាប់ផ្តើម​រឹតបន្តឹង​ការចំណាយ ព្រោះ​ចំណូល​មិនមែន​បានមក​ដោយ​យើង​រកស៊ី​ទេ គឺ​ពឹង​ទៅលើ​អ្នក​ឧបត្ថម្ភ​សុទ្ធសាធ​។ ដល់ពេល​អនាគត​គេ​លែង​ជួយឧបត្ថម្ភ តើ​យើង​ត្រូវធ្វើ​អ្វីខ្លះ​? ត្រូវ​ចេះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​។ ដើម្បី​ឱ្យមាន​ភាពកក់ក្តៅ​ពី​អ្នក​ជួយឧបត្ថម្ភ​សុំឱ្យ​ថ្នាក់ដឹកនាំ ស​.​ស​.​យ​.​ក​ខេត្ត ស្រុក ក្រុង​ត្រូវមាន​របាយការណ៍​តើ​ចំណាយ​ទៅលើ​អ្វីខ្លះ​? ជាធម្មតា​អ្នក​ជួយឧបត្ថម្ភ បើ​យើង​មាន​របាយការណ៍ មាន​លទ្ធផល​ជាក់ស្តែង​គាត់​អាច​កៀងគរ​អ្នកដទៃ​ជួយ​បន្ថែម​។ ប៉ុន្តែ​បើ​លុយ​ដាក់​១០០​ក៏​បាត់ ដាក់​១​ពាន់​ក៏​បាត់ ដាក់​១​ម៉ឺន​ក៏​បាត់ គេ​លែងមាន​អារម្មណ៍​លែង​ជួយ​យើង​បន្តទៀត និង​ពិបាក​ស្វែងរក​អ្នក​ឧបត្ថម្ភ​ទៀត​។​

​ក្នុងឱកាស​នោះដែរ ក៏​មានការ​ប្រលិខិត​សរសើរ​ដល់​តំណាង​អ្នកតំណាងរាស្ត្រ ងិន ឃ​ន ដែល​តែងតែ​ជួយឧបត្ថម្ភ និង​គាំទ្រ​ដល់ ស​.​ស​.​យ​.​ក និង​តំណាង ស​.​ស​.​យ​.​ក ស្រុក ក្រុង​ទាំង​១៤​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...