ភ្នំពេញៈ សមិទ្ធផល​ជាច្រើន​ក្នុង វត្ត​អង្គ​សិរី ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​លេច​រូបរាង​ជា​បន្តបន្ទាប់​ហើយ​ថ្មីៗ​នេះ​ក៍មាន​សមិទ្ធ ផល មហា​កុដិ ដែល​កំពុងតែសាងសង់​។​
​ ​
ប៉ុន្តែ​ដោយសារ​សំណង់​កំពុងស្ថិត​ក្នុងការ​សាងសង់​និង​ខ្វះខាត​ថវិកា​ឱ្យ​ថ្លៃ ពិ​ដាន​និង​ការ៉ូ ពិ​ដាន​ឈើ គណៈកម្មការ លោក​អាចារ្យ និង​ពុទ្ធបរិស័ទ ចំណុះ​ជើង វត្ត​អង្គ​សិរី ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បានរៀបចំ​ធ្វើ បុណ្យផ្កា​រស្មី​សាម​គី្គ​និង​មាឃបូជា ដើម្បី​ប្រមូល​បច្ច័យ​យកមក​កសាង កុដិ​ឱ្យ​ថ្លៃពិដាន​និង​ការ៉ូ ពិ​ដាន​ឈើ អស់​ចំនួន​៤៥០​ម៉ែត្រ ការ៉េ​ដោយ ក្នុង​មួយ​ម៉ែត្រការ៉េ​ថ្លៃ​៤៥​ដុល្លារ​ស្មើ​២០.២៥០​ដុល្លារ ការ៉ូ​អស់​ចំនួន​៤៥០​ម៉ែត្រការ៉េ ក្នុង​មួយ​ការេ​២០​ដុល្លារ​ស្មើ​៩.០០០​ដុល្លារ​អាម៉េរិក​។​

អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ​សូម​អញ្ជើញ​ពុទ្ធបរិស័ទ សប្បុរសជន​ក្ដី​ជិត​ឆ្ងាយ​ទាំង អស់​សូមមេត្តា​ចូលរួម​ចាប់មគ្គផល​តាម​កម្លាំង​សទ្ធា ជ្រះថ្លា​រៀងៗ​ខ្លួន​។ កម្មវិធី​បុណ្យ ថ្ងៃ​សៅរ៍​១៥​កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​៣​រសៀល​ជួបជុំ​ពុទ្ធ បរិស័ទ​ទីជិត​ឆ្ងាយ​នៅ វត្ត​អង្គ​សិរី ដើម្បី​រៀបចំ​ពិធី​ដង្ហែ មាឃបូជា ប្រទក្សិណ​ព្រះអង្គ​ធំ រួច​ធ្វើ​បទ​នមស្ការ ព្រះ​រតនត្រ័យ​ជា​សមាទានសីល​និមន្ត ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត​និង​សម្តែងធម៌​ទេសនា ៕ ដោយៈ បូ​រិ​ន​