តាមសេចក្តីរាយការណ៍ថា ក្លិបឆេលស៊ីបានតាមឃ្លាំមើលកីឡាករឆ្នើម រ៉ូបីន ហ្គោសិន (Robin Gosens) របស់ក្លឹប Atalanta អំឡុងការប្រកួតឈ្នះក្រុម Parma ៥-០ ខណៈពួកគេស្វែងរក ខ្សែការពារស្លាបឆ្វេង ស្របពេលអនាគតរបស់កីឡាករ អេមឺសិន ប៉ាលមឺរី (Emerson Palmieri) និង ម៉ាកូស អាឡុនសូ (Marcos Alonso) ស្ថិតក្នុងភាពមិនច្បាស់លាស់។
ឆេលស៊ីកំពុងត្រូវការខ្សែការពារថ្មីម្នាក់សម្រាប់ស្លាបឆ្វេង ខណ:កីឡាករ ប៉ាលមឺរី និង អាឡុនសូ មិនទទួលបានការយកចិត្តទុកដាក់ពីគ្រូបង្វឹក ហ្វ្រែង ឡាំផាត (Frank Lampard) ។
ហ្គោសេន ពិតជាទាក់ទាញចំណាប់អារម្មណ៍របស់ក្លិបឆេលស៊ី ហើយក្លឹបនេះបានបញ្ចូន តំណាងទៅតាមដានការប្រកួតរបស់ក្លិបអាត្លាលេនតា( Atalanta) ជាមួយក្រុម ប៉ាម៉ា(Parma )កាលពីថ្ងៃចន្ទ។
កីឡាករវ័យ២៥ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍ច្រើន បន្ទាប់ពីរកបាន១គ្រាប់ និងជួប បង្កើតឱកាសមួយលើក អំឡុងពេលយកឈ្នះគូប្រកួតដោយស្រួល។
ហ្គោសេន ក៏បានជួយក្រុម Atalanta ឡើងដល់វគ្គ១៦ក្រុមចុងក្រោយនៃក្របខណ្ឌឆេមពាន លីកផងដែរ។ ហ្គោសេន រកបាន៦គ្រាប់និងជួយបង្កើតឱកាស២០លើកសម្រាប់ការប្រកួត នៅក្របខណ្ឌ Serie A ។
ចំណែកខ្សែការពារស្លាបឆ្វេង ប៉ាលមឺរី និង អាឡុនសូ ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរចេញពីពហុកីឡដ្ឋាន Stamford Bridge ៕ ប្រែសម្រួល: ពិសិដ្ឋ