ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ស្លាប់​នៅ​កន្លែង​តុ​អង្គុយ​ញ៉ាំ​ក្នុង​ភោជនីយដ្ឋាន​ហេ​ប​ភី​ណេ​ស កាលពី​វេលា​ម៉ោង ៤ និង ៣០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែមករា ឆ្នាំ​២០២០ ស្ថិតតាម​បណ្ដោយ​ផ្លូវ ៦៣ ស្ថិតក្នុង​សង្កាត់បឹងរាំង ខណ្ឌដូនពេញ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ត្រូវ ១​គ្រាប់​ចំ​សៀត​ផ្កាស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​គេមិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ និង​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​។​

​យោងតាម​សម្ដី​ម្ចាស់​ហាង​បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឃើញ​មាន​គ្នា​បួន​នាក់ ជិះ​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​មក​ឈប់​នៅមុខ​ខាង​របស់គាត់ ហើយក៏​បាន​ដើរចូល​ទៅខាង​ក្នុងបន្តបន្ទាប់​គ្នា បុរស​ជា​ខ្មាន់កាំភ្លើង​ទៅដល់​អង្គុយ​មុន ចំណែកឯ​ជនរងគ្រោះ​ទៅ​បន្ទាប់ពី​ខ្មាន់កាំភ្លើង​ទៅដល់​ហើយក៏​ទាញ​ម៉ឺ​នុយ យកមក​កម្មង់​ម្ហូប​​ មិនទាន់បាន​កុ​ម្ម៉​ង់​ផង ស្រាប់តែ​បុរស​ម្នាក់​ក្នុងចំណោម ៤​នាក់ ជា​ខ្មាន់កាំភ្លើង​ងើបឈរ​ដក​កាំភ្លើង​បាញ់​ចំ​សៀត​ផ្កា​មួយ​គ្រាប់ ហើយ​ទម្លាក់​កាំភ្លើង​ម៉ាក​កា​៥៤ មួយ​ដើម​នៅ​កន្លែងកើតហេតុ ហើយក៏​បាននាំគ្នា​ចាកចេញ​ទាំង​៣​នាក់​ឡើង​ជិះ​រថយន្ត​គេចខ្លួនបាត់​។

​ក្រោយ​កើត​ហ​តុ សមត្ថកិច្ច​មកដល់​ក​ន្លែ​ង​កើតហេតុ​យក​ខ្សែ​ហ៊ុម​ព័ទ្ធជុំវិញ និង​រង់ចាំ​ឲ្យ​ខាង​កោសលវិច័យមក​ពិនិត្យ​ទៅលើ​សាកសព ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់​ខ្មាន់កាំភ្លើង យកមក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ​៕ ​/Ha