ចូរ​យល់ថា ការ​ដែលមាន​អារម្មណ៍​បេះដូង​លោត​ញ៉ាប់​ជាង​ធម្មតា​គឺជា​ការឆ្លើយតប​នឹង ស្ថានភាព​ស្ត្រេ​ស​។ ឧទាហរណ៍​អ្នក​អាច​នឹង​សម្គាល់​ឃើញ​មាន​បែកញើស​បែក​ដៃ​នៅពេល ស្ថិតនៅក្នុង​ស្ថានភាព​ដែល​ធុញថប់​ណាមួយ​។ នេះហើយ​គឺជា​ការ​ថប់​អារម្មណ៍​ដែលជា ការឆ្លើយតប​បែប​ធម្មជាតិ​ទៅនឹង​ភាព​ស្ត្រេ​ស​។ ការ​សម្គាល់​ដឹង​អំពី​មូលហេតុ​នៃ​ការ​ថប់ អារម្មណ៍​អាច​ដោះស្រាយ​រឿងនេះ​បាន​ហើយ​។ ជាមួយគ្នានេះដែរ​មានរឿង​ច្រើនណាស់ ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​រំងាប់​អារម្មណ៍​ថប់​អារម្មណ៍​នេះ​បាន​។​

​សួរ​ខ្លួនឯង​
ការគិត​អវិជ្ជមាន​អាចជា​ដើមហេតុ​នាំ​ឲ្យ​ស្ថានភាព​ថប់​អារម្មណ៍​កាន់តែ​ធ្ងន់ធ្ងរ​។ មធ្យោបាយ មួយ​ដើម្បី​ជំនះ​ភាព​ខ្លាច​របស់​អ្នកនោះ សួរថា អ្វីដែល​អ្នក​គិត​នោះ​គឺ​ពិត​ឬ​អត់​ហើយ​ត្រឡប់ ទៅ​មើល​វិញ​ថា​អ្នក​អាចធ្វើ​អ្វី​បានដែរ​ទេ​ដើម្បី​គ្រប់គ្រង​វា​។

អនុវត្ត​ការ​ផ្ចង់អារម្មណ៍​ដកដង្ហើម​ជ្រៅៗ​
ចូរ​ព្យាយាម​ដកដង្ហើម​ដោយ​រាប់​ពីមួយ​ដល់​បួន រយៈពេល ៥​នាទី​។ កាលណា​អ្នកចេះ​វិធីដក ដង្ហើម​បែបនេះ ឬ​ដកដង្ហើម​ជ្រៅៗ អ្នកនឹង​សម្គាល់​ឃើញថា ចង្វាក់បេះដូង​ថយចុះ​វិញ ហើយក៏​ជួយ​ឲ្យ​មាន​អារម្មណ៍​ស្ងៀមស្ងាត់​ផងដែរ​។

អាច​ដើរ​មួយ​ភ្លេ​ត ឬ​ហាត់​យូ​ហ្គា១៥​នាទី​
ពេលខ្លះមធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​បញ្ឈប់​អារម្មណ៍​តក់ស្លុត​គឺ​ការដើរ​មួយ​ភ្លេ​ត​ចេញពី​ស្ថាន ភាព​កំពុងតែ​តានតឹង​។ ការ​ចំណាយពេល​សម្រាក​ដោយ​ផ្តោត​សំខាន់​ទៅលើ​រាងកាយ​វិញ ប្រហែលជា​អាច​បំបាត់​ភាព​ថប់​អារម្មណ៍​បាន​។

​សរសេរ​វា​ក្នុង​សៀវភៅ​
ការសរសេរ​អ្វីដែល​ធ្វើ​ឲ្យ​អ្នក​តក់ស្លុត​ក្នុង​សៀវភៅ​អាចជា​វិធី​បញ្ចេញ​វាពី​ក្នុង​ក្បាល និង​មិន សូវ​តានតឹង​ដូច​មុន​ទេ​។ វិធី​បន្ធូរ​អារម្មណ៍​ទាំងនេះ​អាចមាន​ប្រយោជន៍​ជាពិសេស​សម្រាប់​អ្នក ដែល​ចេះតែ​ថប់​អារម្មណ៍ ហើយ​វា​ក៏មាន​ប្រសិទ្ធ​ភាពល្អ​សម្រាប់​អ្នកមាន​ជំងឺ​ថប់​អារម្មណ៍ ថែមទៀត​៕ ដោយ​: health.com.kh​