បញ្ហាស្បែកជ្រីវជ្រួញនៅលើផ្ទៃមុខអាចបង្កឡើងដោយភាពចាស់ទៅតាមអាយុ ជក់បារី និងការខូចខាតដោយសារពន្លឺព្រះអាទិត្យ។
ថ្វីបើមានជម្រើសពព្យាបាលច្រើនសម្រាប់បញ្ហាស្បែកជ្រីវជ្រួញក៏ដោយតែវិធីដ៏ល្អបំផុតគឺ បង្ការវាកុំឲ្យកើតឡើងតែម្តង។ មានវិធីច្រើនណាស់ដែលអាចបង្ការភាពជ្រីវជ្រួញបានដូចជា៖
- លាបក្រែមការពារពន្លឺព្រះអាទិត្យជារៀងរាល់ថ្ងៃ ដោយធ្វើវាជាទទម្លាប់នៅពេលព្រឹក
- ចូរចៀសវាងផលិតផលដែលបង្កគ្រោះថ្នាក់ដល់ស្បែក។ – ចូរស្វែងរកក្រែមផ្តល់សំណើមល្មមៗដើម្បីប្រើប្រាស់
- ចូរកាត់បន្ថយការញ៉ាំផ្អែម និងកាបូអ៊ីដ្រាតកៃឆ្នៃ
- ចូរស្រូបខ្យល់ស្រស់ស្រាយ។ ចូរចៀសវាងផ្សែងបំពុលក្នុងបរិដ្ឋានដូចជា ផ្សែងឡាន ម៉ូតូជាដើម
- ចូរធ្វើយ៉ាងណាគេងឲ្យបាន៦ ទៅ៨ម៉េងក្នុងមួយយប់
- ចូរបញ្ចូលខ្លាញ់ផ្តល់សុខភាពក្នុងរបបអាហារ ដូចជាប្រេងអូលីវ ផ្លែប័រជាដើម បើសិនជា អ្នកជក់បារី ត្រូវឈប់ជក់បារី៕ ដោយ: health.com.kh