ដោយៈ សាវរក្ស / ភ្នំពេញៈ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់បានជនសង្ស័យ៥នាក់ និង រកឃើញថ្នាំមួយចំនួន នៅសង្កាត់ស្វាយប៉ាក ក្នុងខណ្ឌឬស្សីកែវ កាលពីល្ងាចថ្ងៃទី៨ខែមករាឆ្នាំ២០២០ ។
លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា កំលាំងជុំនាញខណ្ឌឬស្សីកែវ បានចុះបង្ក្រាបជាក់ស្តែងករណីរជួញដូរសារធាតុញៀនដោយខុសច្បាបត្រង់ចំណុច ផ្លូវជាតិលំក្រុម៧ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ក្នុងនោះកំលាំងយើងបានឃាត់ខ្លួន់ជនសង្យចំនួន៥នាក់ ៖ ១. ឈ្មោះ ទីន រ៉ាវី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិឥស្លាម ទីលំនៅ ភូមិលូសង្កាត់ ស្វាយប៉ាក មុខរបរមិនពិតប្រាកដ។ ២. ឈ្មោះ ធឺង ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជតិខ្មែរទីលំនៅ ឃុំខ្សាច់កណ្តាលស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។ ៣. ឈ្មោះចេន ចិត្តភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរទីលំនៅសង្កាត់ទួលសង្កែរទី២ ខណ្ឌឫស្សីកែវមុខរបរជាងភ្លើង។ ៤. ឈ្មោះ រី ចំរើន ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិកញ្ចប់ព្រាយ ស្រុកពញាឮ ខេត្តកណ្តាល មុខរបរកម្មករសំណង់។ ៥. ឈ្មោះ អ៊ៀប ប៊ុនរី ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរ ទីលំនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ។ សម្ភារៈដកហូតរួមមាន៖ ក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់។ ១កញ្ចប់ធំ(ទីន រ៉ាវី) ៤កញ្ចប់តូច(ធឺង ធឿន)។ តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៥នាក់ រូបខ្លួនជាអ្នកប្រើប្រាស់គ្រឿងញៀន។
ចំពោះមុខកម្លាំងជំនាញខណ្ឌឫស្សីកែវ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ ល