ទូរស័ព្ទ Alcatel 3L មានបច្ចេកវិជ្ជាស្រដៀងនឹងទូរស័ព្ទថ្លៃៗឈានមុខលើពិភពលោកក៏ពិតមែន ប៉ុន្តែលោកអ្នកអាចទិញវាបានក្នុងតម្លៃធូរថ្លៃបំផុត។
ទូរស័ព្ទ ដែលផលិតឡើងដោយក្រុមហ៊ុនជប៉ុន TCL Communications បានបង្ហាញវត្តមានជាលើកដំបូងនៅពិព័រណ៍ CES ក្នុងទីក្រុងឡាសវេហ្គាស ជាមួយតម្លៃត្រឹមតែ១១៥ដុល្លារ និងរួមមានទាំងកាមេរ៉ា AI ខាងក្រោយចំនួន៣គ្រាប់ទៀត។
ប្រព័ន្ធកាមេរ៉ាទាំង៣គ្រាប់នេះគឺមានទំហំ ៤៨ មេហ្គាភិចសែល ទំហំ ១២ មេហ្គាភិចសែល និង ៥ មេហ្គាភិចសែល។
វេបសាយ CNET រាយការណ៍ថា ទូរស័ព្ទ Alcatel 3L នឹងបញ្ចេញលក់លើទីផ្សារសម្រិតសម្រាំងទូទាំងអឺរ៉ុប អាស៊ី អាហ្វិក និងមជ្ឈិមបូព៌ា នៅដើមឆ្នាំ២០២០នេះ៕ ដោយ៖ កញ្ញាដាលីស