ក្រុមប្រឹក្សារាជធានីកោតសរសើរ​ដល់ការខិតខំប្រឹងប្រែងរបស់​រដ្ឋបាលរាជធានី បានបង្រាប​និងខំទប់ស្កាត់បញ្ហាគ្រឿងញៀន​

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធររាជធានីភ្នំពេញដែលបានបង្រាបនិងខំទប់ស្កាត់បញ្ហាគ្រឿង ញៀនតាមមូលដ្ឋានសំរេចបានស្នាដៃធំធេង។ប៉ុន្តែបញ្ហាប្រឈមនៅតែកើតមានតាមសង្កាត់,ខណ្ឌដូចជាការយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ,ការបង្កភាពអនាធិតេយ្យ ,បញ្ហាសណ្តាប់ ធ្នាប់តាមដងផ្លូវសាធារណៈ,បញ្ហាចរាចរណ៏និងបញ្ហាគ្រឿងញៀនជាដើមដែល យើងត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយឱ្យទទួលបានលទ្ធផលល្អក្នុងឆ្នាំថ្មីនេះ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣កាលពីព្រឹកថ្ងៃទី៩មករានេះដោយមានការចូលរួមពីលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកនិងលោកស្រីអភិបាលរងរាជធានីភ្នំពេញចំនួន៣រូប។

ក្នុងកិច្ចប្រជុំនោះសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញទទួលផែននិមួយៗ បានលើកសំណើរដល់អាជ្ញាធររាជធានីភ្នំពេញសុំបង្ហាញក្នុងរបាយការណ៏ឲ្យបានច្បាស់លាស់លើការដោះស្រាយសំណើរ សំណូមពររបស់ប្រជាពលរដ្ឋហើយបើដោះមិនបានមូលហេតុអី នៅសេសសល់បញ្ហាអីត្រូវបន្តដោះស្រាយឲ្យបានក្នុងឆ្នាំថ្មី២០២០នេះជាពិសេសលើពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញសេចក្តីព្រាងរបាយការណ៏ប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីភ្នំពេញដែលមាន១៨៩ទំព័រដើម្បីដាក់ជូនក្រុមប្រឹក្សាពិភាក្សា និងអនុម័តដែលជាលទ្ធផលនៃការអនុវត្តកាងារគ្រប់ វិស័យរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងរយះពេលមួយឆ្នាំ២០១៩កន្លងមក៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឆេះ​រោង​ម៉ាស៊ីនកិនស្រូវ​ន...

ដោយ​: ចាន់តូ / ភ្នំពេញ​: ...

កម្លាំង​អាជ្ញាធរ​ចុះបង្ក្...

​ដោយ​: ចាន់តូ / ភ្នំពេញ​:...

ទោះ​ស្ថិតនៅ​ក្នុងដំណាក់កា...

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ បើ...

សមត្ថកិច្ច​កំពុង​ស្វែងរក​...

​ដោយ​: វណ្ណៈ​/​ព្រះសីហនុ​...