ភ្នំពេញ៖ ដើម្បីអបអរ និងបើកទំព័រឆ្នាំថ្មីនៃផលិតផល សាមសុង ដែលមានការគាំទ្រ យ៉ាង ច្រើនលើសលុបក៏ដូចជាការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា ថ្មីចុងក្រោយ ដ៏អស្ចារ្យ របស់ខ្លួន ក្រុមហ៊ុន សាមសុង បានប្រារព្ធពិធីជួបជុំយ៉ាងឱឡារិកជាមួយគណៈ គ្រប់ គ្រង របស់ក្រុមហ៊ុន សាមសុង អាជីវករលក់ដុំ លក់រាយយ និងស្ថាប័នអ្នកសារព័ត៌មាន ជាច្រើន ទូទាំងប្រទេសដែលស្ថិតក្នុងបរិយាកាសដ៏សប្បាយរីករាយ ជាទីបំផុតមិនអាច បំភ្លេចបាននៅ សណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់។

គួរបញ្ជាក់ថាគោលបំណងចម្បងក្នុងការបង្កើតកម្មវិធីជួបជុំនេះឡើងគឺដើម្បីថ្លែងអំណរគុណដល់អាជីវករលក់ដុំ លក់រាយទាំងអស់ដែលបានគាំទ្រ និងជឿជាក់លើគ្រប់ ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចរបស់សាមសុង ក៏ដូចជាអបអរសាទរឆ្នាំថ្មីផង ដែរ។

ក្នុងកម្មវិធីជប់លៀងនេះក្រៅពីការទទួលទានអាហារពេលល្ងាចដ៏មានឱជារសក្រុមហ៊ុន
សាមសុង ក៏បានដាក់បង្ហាញនូវគ្រឿងបរិក្ខារអេឡិចត្រូនិចទំនើប ៗជំនាន់ចុងក្រោយ ជាច្រើនម៉ូឌែលដែលកំពុងពេញនិយម និងទទួលបានការគាំទ្រខ្លាំងបំផុត នៅលើ ទី ផ្សារ ក្នុងប្រទេសកម្ពុជាដែលក្នុងនោះរួមមានដូចជា៖ កំពូលទូរទស្សន៍ឆ្លាតវៃបំផុត Samsung QLED 8K ,ម៉ាស៊ីនត្រជាក់, ទូទឹកកក,ម៉ាស៊ីនបោកសម្លៀកបំពាក់ផងដែរ។

ឆ្លៀតក្នុងឱកាសដ៏សែនមនោរម្យ និងសប្បាយរីករាយនេះ លោក Seungho Choi អគ្គនាយក ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំកម្ពុជា បានថ្លែងអំណរគុណ ដល់ ដៃគូពាណិជ្ជកម្មទូទាំងប្រទេសទាំងអស់ ដែលបានខិតខំលក់ផលិតផលគ្រឿង បរិក្ខារ អេឡិចត្រូនិចក្រុមហ៊ុនសាមសុង និងធ្វើឱ្យគ្រប់ផលិតផល សាមសុង ឈរក្នុង លេខ រៀង លំដាប់លេខ 1 នៅលើទីផ្សារ និងស្ថិតក្នុងដួងចិត្តអតិថិជនទាំងអស់! ភាពជោគ ជ័យនៅថ្ងៃនេះគឺជាសមិទ្ធិផលដ៏អស្ចារ្យរួមរបស់យើងទាំងអស់គ្នាដែលបានដើរលើមាគ៌ា និងចក្ខុវិស័យដ៏ត្រឹមត្រូវជាមួយនឹងការតស៊ូ និងភាពស្មោះត្រង់ របស់យើង ទាំង អស់គ្នា។ ក្រុមហ៊ុន សាមសុង នឹងប្តេជ្ញាបន្តផ្តល់ជូនផលិតផលថ្មីៗជាមួយ នឹងបច្ចេក វិទ្យាទំនើបៗជាច្រើនទៀត ក៏ដូចជាកម្មវិធីប្រូម៉ូសិនពិសេសៗដើម្បីជាប្រយោជន៍ និងជាកាដូដ៏ពិសេសក្នុងឆ្នាំថ្មីសម្រាប់អាជីវករ និងអតិថិជនទាំងអស់របស់ ខ្លួននៅក្នុង ប្រទេសកម្ពុជាទាំងមូល។ជាចុងក្រោយក្រុមហ៊ុន សាមសុង សង្ឃឹម យ៉ាងមុតមាំថា អតិថិជន ព្រមទាំងអាជីវករទាំងអស់នឹងនៅតែជឿជាក់គាំទ្រគ្រប់ផលិតផល និងសេវា កម្មដ៏ល្អឥតខ្ចោះរបស់ សាមសុង បន្តទៀតដើម្បីភាពរីកចម្រើន និងភាព សុខដមរមនា ទាំងអស់គ្នាជានិរន្តរ៍។