ប៉ូលិសចាប់ខ្លួនជនជាតិឡាវ៤នាក់នៅជិតខេត្តក្វាង ប៊ីញ ប្រទេសវៀតណាមកាលពីថ្ងៃអង្គារទី៧មករាពីបទរត់ពន្ធគ្រឿងញៀន។
ជនជាតិឡាវ៤នាក់ ដែលមានស្ត្រី៣នាក់និងបុរសម្នាក់ ត្រូវបានចាប់ខ្លួននៅជិតព្រំដែនវៀតណាមជាប់ខេត្តមួយរបស់ឡាវចម្ងាយប្រហែល៧៤,៨គីឡូម៉ែត្រពីច្រកទ្វារព្រំដែនរបស់ប្រទេសវៀតណាម។
ក្រុមអាជ្ញាធរវៀតណាមនិងឡាវបានចាប់រឹបអូសថ្នាំញៀនអេស្តាស៊ីចំនួន ៦០.០០០ គ្រាប់និងលុយ១០.០០០បាត (៣២៩ ដុល្លារ) ។
ប្រទេសវៀតណាមគឺជាចំណុចកណ្តាលនៃការជួញដូរគ្រឿងញៀនដ៏សំខាន់មួយពីតំបន់ត្រីកោណមាសដែលជាចំណុចប្រសព្វរវាងចិន ឡាវ ថៃនិងមីយ៉ាន់ម៉ានិងជាតំបន់ផលិតគ្រឿងញៀនដ៏ធំលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីតំបន់អឌ្ឍចន្ទមាស នៅអាស៊ីខាងត្បូង៕ដោយ៖សុខា/sn
ជនជាតិឡាវ៤នាក់ត្រូវបានចាប់ខ្លួនពីបទជួញដូរគ្រឿងញៀននៅជិតព្រំដែនវៀតណាម