នាងបានជួបបញ្ហាផ្លូវច្បាប់ជាមួយអតីតប្តីឈ្មោះ ហ្គាយ រីឈី អំឡុងបុណ្យណូអែល ដោយសារអ្នកទាំងពីរទាស់ទែងគ្នាជុំវិញថាតើគួរនាំកូនៗទៅដើរលេងនៅទីណា។

ប៉ុន្តែម៉ាដូណាបានរកឃើញកន្លែងកម្សាន្តដ៏ប្រណីតដើម្បីលុបបំបាត់ទុក្ខកង្វល់របស់នាង ខណៈតារាចម្រៀងអាយុ ៦១ ឆ្នាំរូបនេះបានទៅស្នាក់នៅសណ្ឋាគារប្រណីត Vakkaru Maldives ជាមួយមិត្តប្រុសថ្មីឈ្មោះ អាឡាម៉ាលីក វីលលៀម អាយុ២៥ឆ្នាំ ព្រមទាំងកូនស្រីឈ្មោះឡូដ កូនស្រីភ្លោះឈ្មោះ អេស្ទៀ និង​ស្ទែល កូនស្រីឈ្មោះមឺស៊ី ជែមស៍អាយុ១៣ឆ្នាំ និងកូនប្រុសអាយុ១៤ឆ្នាំជាមួយលោកហ្គាយ ឈ្មោះ ដេវីត បាន់ដា។

ម៉ាដូណាបានស្នាក់នៅសណ្ឋាគារប្រណីតនេះកាលពីខែមុនសម្រាប់រយៈពេល៨ថ្ងៃ ដោយចំណាយលុយប្រមាណ ៣២.០០០ ដុល្លារដើម្បីអបអរឆ្នាំថ្មីជាមួយមនុស្សជាទីស្រឡាញ់របស់នាង។

សណ្ឋាគារ Vakkaru Maldives គឺជារមណីយដ្ឋានកោះត្រូពិចដ៏មនោរម្យជាប់ក្នុងបេតិកភណ្ឌពិភពលោកយូណេស្កូ ដែលផ្តល់ជូនភ្ញៀវនូវបទពិសោធន៍នៃប្រណីតភាពនិងភាពរីករាយបំផុត៕ ដោយ៖ កញ្ញាដាលីស