ថោង ខុន អរគុណសន្តិភាពពេល​ជួបប្រជាជនស្រុកបារាយណ៍ និងស្រុកតាំងគោក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ អ្នកមិនគាំទ្រស្មារតី៧មករា គឺជាអ្នកមិនស្រលាញ់សន្តិភាព និងប្រជាជន។ នេះជាការលើកឡើងរបស់លោកថោង ខុនក្នុងឱកាសប្រារព្ធទិវាជ័យជម្នះ ៧ មករា គឺជាការទទួលស្គាល់សច្ចធម៌ប្រវត្តិសាស្ត្រ។ អស់រយៈពេល៤១ឆ្នាំហើយ ដែលប្រជាពលរដ្ឋកម្ពុជា ចូលរួមប្រារព្ធទិវាជ័យជម្នះ ៧ មករា មិនដែលមានការរួញរាម្ដងណាឡើយ។ មានជ័យជម្នះ ៧ មករា ទើបមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។ ក្នុងរយៈពេល៤១ឆ្នាំ នៃដំណើរការអភិវឌ្ឍប្រទេសនេះ កម្ពុជាទទួលបានការកោតសរសើរល្អក្រៃលែង និងគ្មានអ្នកណានឹកស្មានដល់ថា កម្ពុជាអាចអភិវឌ្ឍន៍ខ្លួនលឿន ឆាប់រហ័សយ៉ាងដូច្នេះសោះ។

លោកថា កាលពីមហាសន្និបាតសមាគមអភិបាលក្រុងនិយាយភាសាបារាំង នៅរាជធានីភ្នំពេញ នាដើមខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ លោកបានធ្វើបទបង្ហាញពាក់ព័ន្ធ នឹងការអភិវឌ្ឍទីក្រុងភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជា ក្រោយការដួលរលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ បណ្ដាអភិបាលក្រុងនិយាយភាសាបារាំងទាំងនោះលើកឡើងថា ពួកគេមិននឹកស្មានទាល់តែសោះថា កម្ពុជាអាចកសាងអភិវឌ្ឍន៍ខ្លួនតាំងពីបាតដៃទទេ បាន​លឿន​ដូច្នេះសោះ។

លោកបានប្រាប់បណ្ដាអភិបាលក្រុងនិយាយភាសាបាំរាំងទាំងនោះថា នេះហើយជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជា ក៏ដូចជារបស់មនុស្សជាតិទូទាំងពិភពលោក។ បណ្ដាអភិបាល​ក្រុងនិយាយភាសាបាំរាំងទាំងនោះ ក៏បានចាត់ទុកកម្ពុជា ជាប្រទេសគំរូមួយ ក្នុងការអភិវឌ្ឍតាំងពីបាតដៃទទេ ឬក្រោយដំណាក់កាលសង្គ្រាម។

គួរបញ្ជាក់ថា ការប្រារព្ធទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២០) ខាងលើ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ជាមួយប្រជាជនប្រមាណជាង ១,០០០នាក់ នៅមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ។ ក្រោយបញ្ចប់ការប្រារព្ធទិវានេះរួចហើយ លោក ថោង ខុន ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក៏បានអញ្ជើញចូលរួមពិសាអាហារសាមគ្គី និងនំបញ្ចុកតេជោសន្តិភាពរួមគ្នាផងដែរ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...