តារាចម្រៀងប៉ុបចាស្ទីន ប៊ីបឺ បានប្រកាសកាលពីថ្ងៃពុធទី៨មករាថា គាត់បានកើតជំងឺចៃឆ្កែ។
ក្នុងផុសមួយលើ Instagram រូបគេនិយាយថានឹងរៀបរាប់អំពីការតស៊ូជាមួយជំងឺនេះ ដែលឆ្លងតាមរយៈចៃឆ្កែ នៅក្នុងឯកសារវីដេអូ YouTube។
តារាចម្រៀងអាយុ២៥ឆ្នាំរូបនេះសរសេរថា “ប៉ុន្មានឆ្នាំមកនេះពិតជាលំបាកណាស់ ប៉ុន្តែកំពុងទទួលការព្យាបាលត្រឹមត្រូវ ដែលនឹងជួយព្យាបាលជំងឺមិនអាចព្យាបាលជាសះស្បើយមួយនេះ ហើយខ្ញុំនឹងត្រឡប់មកវិញ និងធូរស្បើយជាងមុន”។
ប៊ីបឺក៏ស្រែកស្តីបន្ទោសឱ្យពួកអ្នករិះគន់ផងដែរ ដែលថាគាត់មើលទៅដូចជាមនុស្សញៀនថ្នាំ។
ប៊ីបឺសរសេរថា “ពួកគេមិនបានកត់សម្គាល់ដឹងថាខ្ញុំថ្មីៗនេះធ្វើរោគវិច្ឆ័យឃើញកើតជំងឺចៃឆ្កែ មិនត្រឹមប៉ុនហ្នឹងទេថែមទាំងជាករណីរ៉ាំរៃទៀត ដោយប៉ះពាល់ដល់ស្បែក មុខងារខួរក្បាល ថាមពល និងសុខភាពជារួមរបស់ខ្ញុំទៀតផង”។
រូបថតរបស់ប៊ីបឺនៅលើវេបសាយ TMZ បង្ហាញថា ឯកសារវីដេអូ YouTube របស់តារាចម្រៀងរូបនេះគ្រោងនឹងបញ្ចេញនៅថ្ងៃទី២៧មករា៕ ដោយ៖ កញ្ញាដាលីស