ដោយៈប៊ុនណាត/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅមុខទីធ្លាសាលាខេត្តបាត់ដំបងក្នុងឱកាសចូលរួមមីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ទិវាជ័យជម្នះ (៧មករា១៩៧៩-៧មករា២០២០) សម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថាៈ”សន្តិភាពដែលបានមកនេះលំបាកលំបិនណាស់គឺបានមកដោយចំណាយសាច់ស្រស៎ ឈាមស្រស់”។មុនទទួលបានសន្តិភាពត្រូវចំណាយអាយុជីតកងទ័ព ប្រជាពលរដ្ឋរាប់លាននាក់។ដូច្នេះយើងត្រូវការពារសន្តិភាពឱ្យបានគង់វង្សយូរអង្វែង។ យើងទាំងអស់គ្នារកចម្លើយគឺត្រូវចូលរួមការពារសន្តិភាពឱ្យបានមិនអាចរីងស្ងួតទេ។ចាំបាច់ត្រូវការគាំទ្រពីគ្រប់ច្រកល្ហក ពីប្រទេសមួយនេះ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិដើម្បីថែរក្សាសន្តីភាពនិងជម្រុញការងារអភិវឌ្ឃលើគ្រប់វិស័យ។
សម្តេចក្រឡាហោមបានបញ្ជាក់ថា ជាការពិតថ្ងៃ៧មករា១៩៧៩ បានមកពីការប្រយុទ្ធតស៊ូរបស់គណៈមជ្ឈឹមបក្សរបស់ប្រទេសយើង និងមានការគាំទ្រពិរដ្ឋាភិបាល កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជានិងវៀតណាម បានរួមសាមគ្គីគ្នាជួយគ្នាទៅវិញទៅមក ដើម្បីប្រឆាំងពួកអាណានិគម ចក្រពត្តិនិយមដណ្តើមបានឯករាជ្យ ស្ថេរភាពសន្តិភាពនិងការអភិវឌ្ឍក្នុងប្រទេស។ រហូតមកដល់ពេលនេះយើងនៅតែតាំងចិត្តដើម្បីបន្តពង្រឹងពង្រីក ចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាមតទៅទៀត។ ឯវៀតណាមក៍បានតាំងចិត្តដូចគ្នាដែរ។ នៅក្នុងសៀវភៅស របស់រដ្ឋាភិបាលនិងក្រសួងការពារជាតវៀតណាមបានបញ្ជាក់ថា ប្រឆាំងដាច់ខាតនឹងឧបាយកលណាមួយ ដែលប៉ុនប៉ងបំបែកបំបាក់ចំណងសាមគ្គីភាពរវាង
កម្ពុជានិងវៀតណាម ឯជំហររបស៎កម្ពុជាក៍ដូចគ្នាដែរ។ ប៉ុន្តែមិនមានន៏យថាកម្ពុជាមិនចាំបាច់ទំនាក់ទំនងកិច្ចសហប្រតិត្តិការជាមួយប្រទេសដទៃទៀតនោះទេគឺយើងបើកចំហរទំនាក់ទំនងជាមួយបណ្តាប្រទេសដទៃទៀត ដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ។ ហើយកន្លងទៅយើងកំពុងបន្តកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រថៃឡង់ ជាមួយប្រទសវៀតណាម ជាមួយនឹងបណ្តាប្រទេសនានានៅក្នុងតំបន់(អាស៊ាន) ក៍ដូចជាបណ្តាប្រទេសនៅក្រៅតំបន់។ នេះជាគោលជំហរការបរទេសរបស់ប្រទេសកម្ពុជាតាមលក្ខណៈអន្តរជាតិ។ ប្រទេគេមានផលប្រយោជន៍របស់គរឯយើងក៍មានផលប្រយោជន៍របស់យើង។ អីចឹងទេគឺការពារផលប្រយោជន៍រវាងគ្នាទៅវិញទៅមកដោយឈរលើគោលការណ៍គោរពឯករាជ្យជាតិ បូរណភាពដែនដី អធិបតីភាពរបស់ផងគ្នាទៅវិញទៅមក។អីចឹងទេថ្ងៃ៧មករា១៩៧៩បានមកដោយសារការតស៊ូរបស់ប្រជាជន
កម្ពុជាដែលបានបង្កើតឡើងដោយមានអង្គការចាត់តាំងច្សលាស់ដែលពេលនោះមានឈ្មោរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាហើយបច្ចុប្បន្នបានប្តូរឈ្មោះទៅជារណសិរ្សសាមគ្គី
អភិវឌ្ឍមាតុភូមិកម្ពុជា។
ចូលរួមក្នុងមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ទិវាជ័យជម្នះ(៧មករា១៩៧៩
-៧មករា២០២០)រួមមានសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា សមសជិករាជរដ្ឋាភិបាល ព្រមេគណទាំងពីរគណៈ លោកអ៊ុយរីប្រធានក្រុមប្រឹក្សាខេត្ត លោកងួន រតនះអភិបាល អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបងប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទសិស្សនុសិស្សនិងមហាជនចូលរួមជាងបីពាន់នាក់៕B/