រដ្ឋមន្ត្រីធនធានទឹកចុះបូមទឹកជូន​អ្នកមង្គលបូរីប្រើប្រាស់ប្រជាជន​​៨.០០០គ្រួសារប្រឈមការខ្វះទឹក​ប្រើ​​ចាំថ្ងៃ

ដោយៈប.ខុន/ភ្នំពេញ ៖ បញ្ហាប្រជាជន៨.០០០គ្រួសារ នៅទីប្រជុំស្រុកមង្គលបូរីប្រឈម នឹងការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃត្រូវបានដោះស្រាយហើយ បន្ទាប់ពីលោករដ្ឋ មន្ត្រីក្រសួង ធនធានទឹក និង ឧតុនិយម បានចុះទៅដល់និងចាត់ចែងបញ្ជូនទឹក ពី ស្ទឹង សិរិរីសោភ័នមកកាន់តំបន់ដែលកំពុងខ្វះទឹក។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃ ទី៩ ខែមករា ឆ្នាំ២០២០ បានចុះពិនិត្យនិងចាត់ចែងការងារអន្តរាគមន៍បូមទឹក ពី ស្ទឹង សិរីសោភ័ណក្នុងក្រុងសិរីសោភ័ណ បញ្ជូនទៅកាន់ស្ទឹងមង្គលបូរី ស្ថិតក្នុងស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជិតនឹងរីងខះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅ ក្នុងស្រុកមង្គលបូរី ប្រមាណ៨.០០០គ្រួសារ ប្រឈមនឹងការខ្វះទឹកប្រើប្រាស់ ក្នុង ជីវភាពប្រចាំថ្ងៃ។

នៅក្នុងឱកាសខាងលើលោករដ្ឋមន្ត្រី បានសម្រេចឱ្យក្រុមការងារដាក់ម៉ាស៊ីនបូមទឹកចំនួនបីគ្រឿង ដែលមួយគ្រឿងៗមានទុយោទំហំបីតឹក ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់ឡើងវិញ។

លោកលឹមគានហោក៏បានសម្រេចផ្ដល់ស្ថានីយបូមទឹកហ៊ុនសែន(បណ្តែត) ទុយោទំហំ៥តឹកចំនួន១ស្ថានីយ ព្រមទាំងបានណែនាំឲ្យក្រុមអ្នកបច្ចេកទេស ធ្វើការសិក្សា ដើម្បីឈានទៅសាងសង់ប្រឡាយបេតុង០១ខ្សែប្រវែង៨គីឡូម៉ែត្រ ចេញពីស្ថានីយទៅភ្ជាប់នឹងស្ទឹងមង្គលបូរីជា ប្រឡាយមានតួនាទី ស្រោចស្រពផង និងជាប្រឡាយនាំទឹកសម្រាប់ការប្រើប្រាស់នៅក្នុងស្រុកមង្គលបូរីផង។

បញ្ហាខ្វះទឹកប្រើប្រាស់បានកើតមានឡើង បន្ទាប់ពីការបង្កបង្កើនផល ស្រូវ ប្រាំងឆ្នាំ២០១៩- ២០២០ កសិករធ្វើបានរហូតដល់៨ម៉ឺនហិកតាក្នុងពេលផែនការ របស់ខេត្តឱ្យធ្វើត្រឹម៧ពាន់ហិកតាប៉ុណ្ណោះ។ទោះជាយ៉ាងណាក៏ដំណាំស្រូវដែល ដែលដាំដុះរួច ត្រូវបានក្រសួងនិងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានជួយ អន្តរាគមន៍បូមទឹកសង្គ្រោះរួចរាល់អស់ហើយនៅឡើយតែបញ្ហាទឹកប្រើប្រាស់ទេ ដែលកំពុងជួយធ្វើការអន្តរាគមន៍។

រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៩ បានចេញសារាចរ ណែនាំស្តីពីការចាត់វិធានការថែរក្សាទឹកទុកដោយណែនាំឱ្យធ្វើស្រូវប្រាំងតែមួយ ដង(២០១៩-២០២០) ទឹកនៅសល់រក្សាទុកសម្រាប់តែការប្រើប្រាស់និងដាំ ដំណាំ រួមផ្សំ ផ្សេងពីស្រូវ។

ទោះជាយ៉ាងណាក៏ការងារបង្កបង្កើនផលស្រូវប្រាំងឆ្នាំ២០១៩ -២០២០អនុ វត្តបានដល់​៥២១.២១៣ហិកាតស្មើ១១៥.៨០ភាគរយនៃផែនការ៤៥០.១០៧ហិក តា និង កន្លងទៅនេះក្រសួងធនធានទឹកបានចេញអន្តរាគមន៍ដល់ដំណាំស្រូវ ខ្វះទឹកនៅក្នុងខេត្តចំនួន​១៣ជាបន្តបន្ទាប់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

សម្តេច​ចក្រី ហេង សំរិន រំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...