សត្វជាង៨០០លានក្បាល បានងាប់ដោយសារភ្លើងឆេះព្រៃនៅរដ្ឋញូវ សោតវេលស៍(New South Wales )ហើយចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើង។
អគ្គិភ័យឆេះព្រៃនេះបង្កការបំផ្លិចបំផ្លាញខ្លាំងនៅរដ្ឋNew South Wales ។ ភ្លើងឆេះព្រៃនេះ បណ្តាលឱ្យងាប់សត្វព្រៃច្រើនក្បាលនេះនៅតំបន់ដីព្រៃ៥,២ លានហិកតា ដែលត្រូវបានភ្លើងឆេះនៅទូទាំងរដ្ឋនេះ។
ចំនួនសត្វងាប់នៅរដ្ឋNew South Wales នេះ គឺ រួមទាំងសត្វដែលងាប់ដោយអគ្គិភ័យ ការបាត់បង់ចំណីអាហារ និងទីជម្រក ឬពីការខាំំសម្លាប់ដោយសត្វព្រៃធំដូចជាសត្វខ្លាជាដើម។
ក្រៅពីរដ្ឋNew South Wales គេមិនទាន់ដឹងថាមានសត្វប៉ុន្មានក្បាល បានងាប់ដោយសារភ្លើងឆេះព្រៃនៅរដ្ឋVictoria រដ្ឋQueensland រដ្ឋWestern Australia រដ្ឋSouth Australia រដ្ឋTasmania។
ទោះយ៉ាងនេះក្តី អង្គការWWF-Australia របស់អូស្ត្រាលី វាយតម្លៃនៅពេលនេះថា សត្វព្រៃជាងមួយពាន់លានក្បាល បានងាប់ដោយភ្លើងឆេះព្រៃនៅទូទាំងប្រទេសអូស្ត្រាលី។
គិតត្រឹមថ្ងៃពុធទី៨ខែមករា ចំនួនអ្នកស្លាប់ដោយភ្លើងឆេះព្រៃចាប់តាំងពីខែកញ្ញាឆ្នាំមុននៅទូទាំងប្រទេសនេះ បានកើនឡើងដល់២៦នាក់ និងការខាតបង់សេដ្ឋកិច ដោយសារវិបត្តិនេះ គិតជាទឹកប្រាក់អស់២០ពាន់លានដុល្លារអាម៉េរិក៕ប្រែសម្រួល៖សុខា/sn
សត្វងាប់ដោយសារភ្លើងឆេះព្រៃនៅរដ្ឋNew South Wales