កំចាយមារ​៖​នា​ព្រឹក​ថ្ងៃទី០៩ខែមករា​នេះ​ប្រជាពលរដ្ឋ​ស្រុកចំកា​យ​មារ​ខេត្តព្រៃវែងប្រមាណ​ជាង​១,២០០​នាក់​បាន​អញ្ជើញ​ចូលរួម​មី​ទ្ទី​ញ​អបអរសាទរ​ខួប​អនុស្សាវ​រី​យ៍​លើក៤១​ឆ្នាំ​នៃ​ទិ វា​ជ័យជម្នះ​៧​មករា​(៧​មករា​១៩៧៩-៧​មករា ២០២០)​។​មី​ទ្ទិញ​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើក្រោម ​ការដឹកនាំ​ផ្ទាល់​របស់លោក​បណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កំចាយមារ​រួមជាមួយ​វត្តមាន​ពី​សំណា ក់​ថ្នាក់ដឹកនាំ​ស្រុក​កំចាយមារ ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក គណៈកម្មាធិការ​រ​គណ​បក្ស​ស្រុក​និង​ក្រុមប្រឹក្សាឃុំ យុវជន និវត្តជន នាយក​សាលា ប្រជាពលរដ្ឋនិងកងកម្លាំង ប្រដាប់អាវុធ​គ្រប់​ប្រភេទ។​ស្ថិតក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​ប្រជាពលរដ្ឋ​ស្រុក​កំចាយ មារ​បាន​សំដែង​នូវ​កតញ្ញូតា​ធ៌​មយ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជា ជនកម្ពុជា​ដែល​បាន​នាំ​ប្រទេស​ឲ្យ​មាន​សន្តិភាព​និង​ការអភិវឌ្ឍ ។​

លោកបណ្ឌិត ស្តើង សុខុម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំចាយមារអញ្ជើញជាអធិបតីបើកអង្គមីទ្ទិញរំលឹកខួប ៤១ ឆ្នាំទិវាជ័យជម្នះ ៧ មករា នៅព្រឹកថ្ងៃទី ៩ ខែមករា នៅស្រុកកំចាយមារ ខេត្តព្រៃវែង ។ រូបថត(តារារិទ្ធ)

​នៅក្នុង​ពី​ធី​មិ​ទ្ទី​ញ​នោះ​លោក​បណ្ឌិត ស្តើង សុខុម បាន​អាន​សុន្ទរកថា​ប្រកបដោយ​អត្ ថន័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ថ្ងៃជ័យ​ជម្នះ​៧​មករា​របស់​សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​មហា​មី​ទ្ទិញ​រំលឹក​ខួប​៤១​ឆ្នាំ​ទិវា​ជ័យជម្នះ​៧​មករា​នៅ​រាជ ធានី​ភ្នំពេញ​ជូន​ដល់​អង្គ​មី​ទ្ទិញ ។ ក្នុងនោះ​លោក​ក៏បាន​ទាញយក​ចំណុច​សំខាន់ៗ​មួយចំនួន​ក្នុង​សន្ទរកថា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន មក​បញ្ជាក់ជូន​បងប្អូន ជនរួមជាតិ​ដោយ​សង្ក​ត​ធ្ងន់​ទៅលើ​អត្ថន័យ​នៃ​សន្តិភាព​និង​ការអភិវឌ្ឍ​ថា​៖ «៧​មករា​ជាដើម​ហេតុ​នៃ​សន្តិ​ភា​នៅ​កម្ពុជា សន្តិភាព​បាន​នាំមក​នូវ​ការអភិវឌ្ឍ​»​។

​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​បាន​លើកឡើងថា​៖​ក្នុងពេល​បច្ចុប្បន្ននេះ​ទោះបី​ប្រជាជន​យើង​កំពុង​បានរស់នៅ​យ៉ាង​សុខដុមរមនា​ក្រោម​ម្លប់​នៃ​សន្តិភាព​និង​ការអភិវឌ្ឍ​ក្តី​ក៏​យើងទាំងអស់គ្នា​នៅតែ​ចងចាំ​ជានិច្ច​នូវ​អតីតកាល​ដ៏​ឈឺចាប់​និង​ខ្មៅ​ងងឹត​បំផុត​របស់​ជាតិ​យើង​ដែល​បណ្តាលមកពី​ភ្លើងសង្គ្រាម​និង​អំពើ​ប្រល័យពូជសាសន៍​ដ៏​សាហាវយង់ឃ្នង​បំផុត ។

​លោក​បណ្ឌិត ស្តើង សុខុម បាន​រំលឹក​ឡើងវិញ​ជាច្រើន​នូវ​គុណបំណាច់​នៃ​ថ្ងៃ​ជ័យជម្នះ​៧​មករា​។ ជ័យជម្នះ​៧​មករា​ដែល​លោក​បាន​គូសបញ្ជាក់ថា​បាន​នាំមក​នូវសន្តិភាព សេរីភាព ក៏ដូចជា​សិទ្ធិ​គ្រប់យ៉ាង​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ធ្លាប់បាន​បាត់បង់​ទាំងស្រុង​នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត ។ ជាមួយគ្នានេះ លោក​ក៏បាន​រំលេច​អំពី​ស្ថានភាព​នៅក្នុង​ឆ្នាំ២០១៩ដែល​ទើប​កន្លងផុតទៅ​ថ្មីៗ​នេះដែរ​ជា​ស្ថានភាព​ដែល​លោក​បាន​អះអាង ថា​មាន​ការវិវត្ត​ល្អ​បើ​ទោះ​មាន​បញ្ហា​ខ្លះ​កើតឡើង​ក្នុងស្រុក​និង​ការប្រែប្រួល​ដ៏​ស្មុគស្មាញ​នៃ​សភាពការណ៍​អន្តរជាតិ​ក៏ដោយ​។​

​ជាងនេះទៀត​អ្វីដែល​លោក​ចង់​បញ្ជាក់​ឱ្យឃើញ​ច្បាស់​នោះ​គឺ​បញ្ហា​សន្តិភាព ស្ថិរភាព​នយោ បាយ សន្តិសុខ និង សណ្តាប់ធ្នាប់​សាធារណៈ​ដែល​ត្រូវបាន​ថែរក្សា​ការពារ​យ៉ាងរឹងមាំ​ទោះ​មានការ​ប៉ុនប៉ង​ចង់​ផ្លាស់ប្តូរ​របប​នយោបាយ​នៅ​កម្ពុជា​ក្តី ។ សម្រាប់​លោកសន្តិភាព​និង ស្ថិរភាព​នយោបាយ គឺជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​នៃ​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ដូច​ពេលបច្ចុប្បន្ន​នេះ ។ លោក​បាន​សង្កត់ធ្ងន់​ទៀតថា​តាមរយៈ​នៃ​សន្តិភាព​នេះហើយ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​នូវ​ឳ​កាស​មាស​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់ខ្លួន​ឲ្យ​មានការ​រីកចំរើន​ដូច​ស​ព្ធ​ថ្ងៃនេះ ។ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែល​គ្មាន​ជន​ណា​ឬ​កម្លាំង​ណា​ឤ​ចមក​បំភ្លៃ​ឬ​បំ​ផ្លា ញ​បានឡើយ ។​

​ទោះបីជា​រយៈពេល ៤១ ឆ្នាំបាន​កន្លងផុត​ទៅហើយ​ក៏ដោយ​ក៏​ប្រជាពលរដ្ឋ​ស្រុក​កំចាយមារ​នៅតែ​ចងចាំ​នូវ​គុណបំណាច់​នៃ​ថ្ងៃ​៧​មករា​,​គុណបំណាច់​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជា ជន​កម្ពុជា​ទាំងអស់​ដែល​បាន​ដឹកនាំ​ប្រទេស​ឲ្យ​មាន​សន្តិភាពនិងការអភិវឌ្ឍ ។ ប្រជាពល រដ្ឋ​ស្រុក​កំ​ចារ​មារ​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ការ ពារ​ដាច់ខាត​នូវ​សន្តិភាព និង សមិទ្ធិ ផល​ដែល​បាន​កើតចេញ​ក្នុង​រយៈពេល៤១ឆ្នាំ​កន្លងមកនេះនិងប្រឆាំង​ដាច់ខាត​រាល់​ឧបា យកល​ប៉ុង​ប៉ង​ដែល​ធ្វើឱ្យ​កម្ពុជាឃ្លាត​ចេញ​សុខសន្តិភាព ។ ប្រជាពលរដ្ឋ​ស្រុក​កំចាយមារ​បានកំណត់​ក្នុង​ចិត្ត​ច្បាស់​ថា ៧ មករា​គឺជា​ថ្ងៃកំណើត​ទី​ពីរ​របស់ខ្លួន​, ៧​មករា ពិតជា​បាន​នាំមក​នូវ​សុខ សន្តិភាព ,៧​មករា​ពិតជា​បាន​នាំមក​នូវ​ការបង្រួបបង្រួម​ជាតិ​,៧​មករា​ពិតជា​បាន​នាំមក​នូវ​ការអភិវឌ្ឍ​ជាតិ ។ ប្រជាពលរដ្ឋ​ស្រុក​កំចាយមារ​ពិតជា​បានផ្តល់​នូវ​សច្ច​ធ៌​ម​សម្រាប់​ថ្ងៃ ៧ មករា ហើយ​ចងចាំ​ទុកជា​រៀងរហូត ។ ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ​ត្រូវបាន​កត់ត្រា​ទុកជា​រៀងរហូត​នៅក្នុង​ការចងចាំ​របស់​ប្រជាជន​គ្រប់ៗ​រូប​គ្រប់ៗ​ជំនាន់​ដែល​ស្រឡាញ់​សន្តិភាព សេរីភាព​និង​យុត្តិធម៌​។​ប្រជាពលរដ្ឋ​ស្រុក​កំចាយមារ​ប្តេជ្ញា​ខិតខំ​ថែរក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព​មាន​សន្តិភាព​គឺមាន​អ្វីៗ​ទាំងអស់​។​

​ក្នុងនាម​ជា​សាក្សីរ​ស់ម្នាក់​ដែល​បាន​ឆ្លងកាត់​នៅ​សង្គ្រាមនិងរបប​ប្រល័យពូជសាសន៍ប៉ុល ពត ,លោក​បណ្ឌិត ស្តើង សុខុម បាន​មានប្រសាសនថា​៖ថ្ងៃ”៧ មករា​” គឺ​នៅតែ​ជា​ថ្ងៃ​ដែលមាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជាតិ​កម្ពុជា​ទូទាំងប្រទេស​ពីព្រោះ​នរណាៗ​ក៏​ទទួលស្គាល់ ។​នរណា​ដែល​បដិសេធ “៧​មករា​”គឺ​អ្នកនោះ​បដិសេធ​ការរស់រានមានជីវិត​របស់ខ្លួន​និង​ក្រុមគ្រួសារ​របស់ខ្លួន ។ លោក​បាន​បន្តថា​អ្នក​ដែល​កើតមុន​ឆ្នាំ​១៩៧៩ទាំងអស់​គឺ​សុទ្ធតែ​បាន​រស់​រានមាន កំណើត​ជាថ្មី​ដោយសារ​ថ្ងៃ​៧​មករា ។ លោក​បណ្ឌិត​បានបញ្ជាក់​ថា​៖«​ទោះ​អ្នកស្រាវជ្រាវ​ណា​បកស្រាយ​យ៉ាងណាក៏ដោយ​ចោះ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ដែលជា​សាក្សី រស់​មួយរូប​ដែរ គឺ​នៅតែ​ផ្តល់​តម្លៃ​នូវ​សច្ចភាព​ខ្ពស់​ចំពោះ​ថ្ងៃ ៧ មករា នេះ​»​។

​នៅក្នុង​ឱកាស​នោះ​លោក​បណ្ឌិត ស្តើង សុខុម ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ទៅកាន់​បងប្អូន​ជនរួមជាតិ​នៅក្នុង​ស្រុក​កំចាយមារ​ទាំងអស់ ពិសេស​យុវជន​ដែល​ភាគច្រើន កើត​មិនទាន់​របប​ប្រល័យពូជសាសន៍ និង សង្គ្រាម​ត្រូវ​ចេះ​ផ្តល់​តម្លៃ​ដល់​សច្ចភាព​ប្រវត្តិសាស្ត្រ ។ ពាក្យ​ខ្មែរ​តែង​ពោលថា​” ផឹកទឹក​ឱ្យ​នឹក​ប្រភព ជ្រក​ម្លប់​ឱ្យ​នឹក អ្នក​ដាំ​” អញ្ចឹងទេ​បើ​មិនបាន​ចូលរួមចំណែក​ចូលរួម​កសាង​នូវ​សុខដុមភាព​ដល់​សង្គម​ជាតិ​ទេ សូមកុំ​ឱ្យ​ជាតិ​យើង​បែកបាក់​ជាតិ​យើង​ជួប​ភ័យន្តរាយ​ធ្លាក់​ទៅដល់ សង្គ្រាម​សារជាថ្មី​បាន​ហើយ ដូច្នេះ​យើង​គួរ​ជ្រើសរើស​ផ្លូវ​ដើរ​មួយ​ដែល​នាំ​ប្រទេស​ទៅកាន់​វឌ្ឍនភាព​និង​សុខសន្តិភាព ។​

​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​រូបនេះ​ក៏បាន​បន្តថា​៖​ការ​ប្រារព្ធ​ពិធី​ដ៏​មហោឡារិក​នេះ​ឡើង​ដើម្បី​រំឭក​នូវ​ការចងចាំ​មិន​ឤ​ច​បំភ្លេចបាន​ចំពោះ​ម​ហ​ឧក្រិដ្ឋកម្ម​ដ៏ សាហាវព្រៃផ្សៃ​បំផុត​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់ពួក ប៉ុល ពត ដែល​បាន​ប្រព្រឹត្ត​មកលើ​មាតុ ភូមិ និង ប្រជាជន​កម្ពុជា​ក្នុង​ស្មារតី​គោរព​ដឹងគុណ​យ៉ាង ជ្រាលជ្រៅ​ចំពោះ​យុទ្ធជន​យុទ្ធ​នារី​និង​អ្នកស្នេហាជាតិ​ទាំងឡាយ​ដែល​បានធ្វើ​ពលិកម្ម​ប្រកបដោយ​វីរភាព​ក្នុង​ការតស៊ូ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​និង​ការពារ​មិនឱ្យ របប​នេះ​ឤ​ច​វិល​ត្រឡប់មក​កម្ពុជា​ជាថ្មី​វិញ​បាន ។ ព្រមជាមួយ​ការ​លំឱនកាយវាចា​ចិត្ត​គោរព​ដល់​វិញ្ញាណក្ខន្ធ​របស​ជនរួមជាតិ​រាប់លាន​នាក់​ដែល​ត្រូវបាន សម្លាប់​យ៉ាង​អយុត្តិធម៌​បំផុត​នៅក្នុង​របប​ដ៏​យង់ឃ្នង​នាពេលនោះ​ហើយ​ឧទ្ទិស​បួងសួង​សូមឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់លោក​អ្នក​ទាំងអស់​នោះបាន​ទៅកាន់​សុគតិភព ជា​រៀង​ដរាប​។​

​អង្គ​មី​ទ្ទិញ​បាន​បិទ​បញ្ចប់​ក្រោម​បរិ​យា​ការសប្បាយរីករាយ​ប្រកបដោយសាមគ្គីភាព មិត្ត ភាព ដោយមាន​ការហូប​បាយ​សាមគ្គី​នៅក្នុង​សាលាស្រុក​កំចាយមារ​ដើម្បី​អបអរសាទរ​ខួប​ទី ៤១ ទិវា​ជ័យជម្នះ ៧ មករា​ផងដែរ ។

​បន្ទាប់ពី​ចូលរួម​អង្គ​មី​ទ្ទិញ​អបអរ​ខួប ៧ មករា ២០២០​រួចមក​លោក​បណ្ឌិត ស្តើង សុខុម និង​សហការី​រួម​ដំណើរ​បាន​អញ្ជើញ​ទៅពិនិត្យ​មើល​ការសាងសង់​អន្តេ​វា​សឹក​ដ្ឋា​ន​សម្រាប់​គ្រូ​ស្នាក់នៅ​ចំនួន ២ ខ្នង​ក្នុងនោះ​១ ខ្នង២​ជាន់​មាន ២០​បន្ទប់ និង ១ ខ្នង​ទៀត​មួយ​ជាន់​មាន ១០ បន្ទប់​,​អគារ​អាហា​រដ្ឋា​ន​នៅក្នុង​វិទ្យាល័យ​ហ៊ុនសែន​កំចាយមារ​ដែលជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​នៅ​ទីនោះ​លោក​បានធ្វើ​ការណែនាំ​ឲ្យ​អ្នក ម៉ៅការ​សាងសង់​យកចិត្តទុកដាក់​ទៅលើ​គុណភាព​សំណង់​ជា​ចំបង​ព្រោះ​វា​ជា​អគារ​ស្នាក់នៅ​ដូចនេះ​ត្រូវតែ​ធានា​សុ​វត្តិភាព​និង​គុណភាព​សំណង់​ឲ្យ​បាន​រឹងមាំ ៕