ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០២០​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិការសាធារណៈ​នៃ​ក្រុមការងារ​ថ្នាក់ជាតិ​នៅ​ស្រុក​គូលែន​​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​,​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​លោក​,​លោកស្រី​សមាជិក​ក្រុមការងារ​មន្ត្រី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ព្រះវិហារ​ជាច្រើន​។​

​ថ្លែង​ក្នុងឱកាស​នោះ​លោក​មាស​សុភា​បាន​ជម្រាប​ពី​គោលបំណង​សំខាន់​នៃ​ការរៀបចំ​ឱ្យមាន​នូវ​វេទិការ​សាធារណៈ​នេះ​ឡើង​គឺ​ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​។​ក៏​ដូច​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​។​ជាពិសេស​ដើម្បី​ជួប​ជាមួយ​ប្រជាពលរដ្ឋ​និង​ស្តាប់​នូវ​បញ្ហា​ប្រឈម​សំណូមពរ​និង​បញ្ហា​នានា​នៅ​មូលដ្ឋាន​។​

លោក​ទេសរដ្ឋមន្ត្រី​បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ជា​មតិយោបល់​និង​លើកឡើង​បញ្ហា​ប្រឈម​សំណូមពរ​ដើម្បីឱ្យ​គណៈអធិបតី​ឡើង​បកស្រាយ​ចម្ងល់​នានា​។​ក៏ដូចជា​ស្វែងរក​ដំណោះស្រាយ​ទាំងអស់គ្នា​ក្នុងឱកាស​ដ៏​មាន​សារសំខាន់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។​

​ឆ្លើយតប​ទៅនឹង​សំណូមពរ​ចាំបាច់​នានា​ក្នុង​មូលដ្ឋាន​។​ជាពិសេស​គឺ​ដើម្បីឱ្យ​ការអនុវត្តន៍​គោលនយោបាយ​ក្នុងការ​អភិវឌ្ឍ​ភូមិ​-​ឃុំ​និង​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ការ​ទី​៤​និង​កម្មវិធី​កំណែទម្រង់​វិម​ជ្ឍ​ការ​និង​វិ​សហ​ម​ជ្ឍ​ការ​របស់​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ប្រសិទ្ធភាព​ខ្ពស់​៕S/​សរន