ដោយៈ ភ្នំ​ស្វាយ /បន្ទាយ​មាន​ជ័​យៈ រដ្ឋបាល ខេត្តបន្ទាយមានជ័យ ពន្យល់​បំភ្លឺ​ករណី​ស្លាប់​របស់​ពលរដ្ឋ​ម្នាក់​ជា​មេខ្លោង​បំផុស​ចលនា​រំលោភ​ដីធ្លី​កម្មសិទ្ធិ​រដ្ឋ និង​កម្មសិទ្ធិ​
​ឯកជន​នៅ ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ និង ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ នាពេល​កន្លងមក​គឺ​ដោយសារ​បញ្ហា​សុខភាព​។​


​ ​យោង​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល ខេត្តបន្ទាយមានជ័យ ស្តីពី​ករណី​ស្លាប់​ប្រជាពលរដ្ឋ​ឈ្មោះ ទុយ ស្រស់ ភេទ​ប្រុស​ឆ្នាំ​កំណើត​១៩៨៥​បច្ចុប្បន្ន​
​ទីលំនៅ ភូមិ​ជ្រៃ ឃុំ​ច​ង្ហា​រ ស្រុក​អូរជ្រៅ ចុះ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០ ឱ្យដឹងថា បើតាម​លទ្ធផល​កោសល្យវិច័យ​របស់ ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​
​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​តាម​ការបំភ្លឺ​របស់​ជន​ត្រូវ​ចោទ​បួន​នាក់​ទៀត នៃ​សំណុំរឿង​តែមួយ ក្នុង​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​៨៧៣ ដ​ចខ របស់​សាលា​
​ដំបូង ខេត្តបន្ទាយមានជ័យ ចុះ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ប៉ះពាល់​កម្មសិទ្ធិឯកជន និង​គ្រួ​សារបាន​អះអាង និង​សន្និដ្ឋានថា ការស្លាប់​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ
​ទុយ ស្រស់ គឺ​មកពី​គាត់​មា​នស​ភាពមិនប្រក្រតី (​ជំងឺសរសៃប្រសាទ​ប្រចាំកាយ​) មាន​សុខភាព​មិនល្អ និង​ញៀន​ស្រា​ដាច់​មិនបាន​ទៀតផង​។ មុនពេល​ស្លាប់ មន្ត្រី​ពន្ធនាគារ​នុ​រក្ស ក្រុមគ្រួសារ និង​គ្រូពេទ្យ នៅ​មន្ទីរពេទ្យ ខេត្ត​មិត្តភាព​កម្ពុជា​.​ជប៉ុន​មង្គលបុរី បាន​ប្រឹងប្រែង​យកចិត្តទុកដាក់​អស់​លទ្ធភាព ប៉ុន្តែ​មិនអាច​ស​ ​ង្គ្រោះ​បាន​។​


​ចំណែក​ក​អ្នកស្រី ប៊ុ​យ គី ជា​ភរិយា និង​ឪពុក នៃ​សព​បាន​ប្រាប់​សារ​ព័​ត័​មាន និង​មន្ត្រី​សមត្ថកិច្ច​ថា ឈ្មោះ ទុយ ស្រស់ នៅ​ក្មេង​តែមាន​ជំងឺ​ប្រចាំ​ ​កាយ ញៀន​គ្រឿង​ស្រវឹង ប៉ុន្តែ​មិន​សម​នឹង​ស្លាប់​ពេល​ឃុំខ្លួន​និង​បញ្ជូនទៅ​មន្ទីរពេទ្យ​នោះទេ​។ ឈ្មោះ​នេះ​អាច​រង​ការវាយដំ​ធ្វើ​ទារុណកម្ម​មុននឹង​ស្លាប់​ព្រោះ​ ​មាន​ស្លាកស្នាម​ជាំ និង​ប៉ះទង្គិច​។ ទោះយ៉ាងណា​ប្រពន្ធ​និង​ឪពុក​សព​ក៏មិន​ប្រកែក​ពី​មូល​ហេតុដែល​ជនរងគ្រោះ​មានចិត្ត​មានៈ​ស្រាប់​ធ្វើឱ្យ​ឈឺចាប់​ខ្លួនឯង​ ​ដើម្បី​បញ្ឈឺ​សមត្ថកិច្ច​នោះទេ ឬ​ក៍​រោគសញ្ញា​បង្ក​ពី​ជំងឺថ្លើម​។​
​ ​ចំពោះ​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត បាន​រំលឹក​ប្រវត្តិ​ដំណើររឿង​រំលោភ​កម្មសិទ្ធិ​ដីធ្លី​ឯកជន (​ដី​មាន​ប្លង់រឹង ដែល​ចេញ​អំឡុង​ការអនុវត្ត​បទ​
​បញ្ជា​លេខ​១​បប នៃ​គោលនយោបាយ​ចាស់​យុទ្ធសាស្ត្រ​ថ្មី​របស់ រាជរដ្ឋាភិបាល ឆ្នាំ​២០១២ ដែល​វាស់វែង​ដោយ ក្រុមការងារ​សុរិយោដី និង​យុវជន​ស្ម័គ្រចិត្ត​
​សម្តេច​តេ​ជោ ហ៊ុន សែន​) និង​ដី​កម្មសិទ្ធិ​រដ្ឋ (​ដី​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ឡើងវិញ​តា​បែន​២) នៅ​ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ និង ឃុំ​ស្លក្រាម ស្រុក​ស្វា​
​យ​ចេក​។​


​ ​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ រដ្ឋបាលខេត្ត និង​ឯកភាព​ពី​អយ្យការ​អម​សាលាដំបូង​ខេត្ត បានទទួល​បណ្តឹង​ពី​ម្ចាស់​កម្ម​សិទ្ធី​ដី (​ប្លង់រឹង​) ខេត្ត​បាន​ ​ចាត់​មន្ត្រី​ក្រុមការងារ​ចម្រុះ​ឱ្យ​ចុះទៅ​អប់រំ​ណែនាំ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​ការឃោសនា​របស់​មេខ្យល់​អូសទាញ​ឱ្យចូល​កាន់កាប់​កម្មសិទ្ធិ​ឯក ​ជន​និង​រដ្ឋ​។​
​ ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ក្រុមការងារ​ចម្រុះ​បន្ត​ចុះ​លើក​ទី​២​។ ប៉ុន្តែ​បងប្អូន​ពលរដ្ឋ​និង​មេខ្យល់ ពុំ​ព្រម​អនុវត្តតាម ហើយ​បន្ត​កៀងគរ​ក្រុម​អ​នា​ធិ​ប​ ​តេ​យ្យ​បន្ត​រំលោភ​កាន់កាប់ ដី​កម្មសិទ្ធិ​រដ្ឋ និង​កម្មសិទ្ធិឯកជន ជាច្រើន​ម្ចាស់ (​ដែល​កំពុង​កាន់កាប់​អាស្រ័យ​ផល (​មាន​ដាំ​ស្វាយចន្ទី ,​មៀន​,​ដំឡូង​មី​,​ចម្ការមន​, ​ដើម​គីនីន​,​ស្វាយ និង​ធ្វើស្រែ​ជាដើម​) ដោយ​ជឿ​តែ​តាម​ការ​ញុះញង់​ពី​មេខ្លោង​និង​បង្កើន​បក្ខ​ពួកគេ​ទៅ​កាន់តែ​ច្រើនឡើង​រៀងរាល់ថ្ងៃ​។​


​ ​នៅ​ថ្ងៃទី​២៦ ខែធ្នូ ២០១៩ ក្រុមការងារ​ចម្រុះ​ខេត្ត​ស្រុក​បាន​ចុះទៅ​បង្ក្រាប​ជន​អនាធិបតេយ្យ និង​បាន​រុះរើ​សំណង់​បង្គោល រោង និង​ខ្ទម ដែល​ ​គ្មាន​មនុស្ស​រស់នៅ​ត្រង់ចំណុច​អូរ​កំបុត​,​ចំណុច​អាង​កន្សែង ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ និង​ចំណុច ភូមិ​ទ័ព​សៀម ចំណុច​សម្បុកចាប ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក​។​
​ ​លុះដល់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ ក្រុម​ជន​អនាធិបតេយ្យ​ជាង​៤០​នាក់​រួមមាន​ឈ្មោះ ទុយ ស្រស់ ដឹកនាំ​បាន​លើកគ្នា​មក​តវ៉ា​នៅមុខ​សាលាខេត្ត ហើយ​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត​បានចេញ​មុខមក​សម្រស​ម្រួ​ល​និង​សាកសួរ​ធ្វើ​កំណត់ហេតុ​ដោយ​ពួកគាត់​ឆ្លើយ​បំភ្លឺថា ការចូល​កាន់កាប់​ដី​នៅ​ទីនោះ​គឺ​តាម​ ​រយៈ​គេ​ប្រាប់ (​មេខ្លោង មេខ្យល់​) ឱ្យទៅ​ចាប់​និង​មិន​ស្គាល់​ទីតាំង​ដី​ថា ត្រង់ណា​ទេ​ព្រោះ​ពួកគាត់​មកពី​ប្រភព​ឆ្ងាយៗ​ក្នុង​និង​ក្រៅ​ខេត្ត (​ចំណាកស្រុក​) មិនមែន​ ​អ្នកភូមិ​នៅក្បែរៗ​នោះទេ​។
​ ​ក្រុមការងារ​បាន​អប់រំ​ណែនាំ​ឱ្យ​ពួកគាត់​បញ្ឈប់​បង្ក​សកម្មភាព​អនាធិបតេយ្យ នៅលើ​ដី​មាន​ប័ណ្ណកម្មសិទ្ធិ​មក​ដី​កម្មសិទ្ធិឯកជន​និង​ដី​រដ្ឋ​។ ពួកគាត់​
​ក៏រំសាយ​ទៅ​លំនៅឋាន​វិញ​។ ប៉ុន្តែ​ដល់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ (​ព្រឹក​ថ្ងៃ​សៅរ៍​) ក្រុម​ជន​អនាធិបតេយ្យ ដដែល​នេះ​បានមក​តវ៉ា​នៅមុខ​សាលាខេត្ត សារ​ជា​
​ថ្មី​ទៀតហើយ​ក្រុមការងារ​ចម្រុះ​ខេត្ត​បាន​ចុះ​អប់រំ​ណែនាំ​ជាថ្មីទៀត​ដែរ​។ ប៉ុន្តែ​ពួកគាត់​មិន​ស្តាប់​ហើយ​បង្កបញ្ហា​ដល់​ក្រុមការងារ (​រារាំង​ប្រឆាំង​មន្ត្រី​សាធារណៈ​
​របស់​រដ្ឋ​) ហើយ​ត្រូវ​កម្លាំង កងរាជអាវុធហត្ថ​ខេត្ត ឃាត់ខ្លួន​មេខ្លោង​ជា​អ្នកដឹកនាំ​រួមមាន​ទី​១.​ឈ្មោះ នូវ នឿន ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ​រស់នៅ ភូមិ​គីឡូម៉ែត្រ​
​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។ ទី​២.​ឈ្មោះ យិ​ប ម៉ក់ ភេទ​ប្រុស​អាយុ​៦២​ឆ្នាំ​រស់នៅ ភូមិ​ជ្រៃ ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ​។ ទី​៣.​ឈ្មោះ ហឹម គី​រី
​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​រស់នៅ ភូមិ​ស្រមោច ឃុំ​-​ស្រុក​ព្រះនេត្រព្រះ​។ ទី​៤.​ឈ្មោះ អាន រួន ភេទ​ប្រុស​អាយុ​៥៩​ឆ្នាំ​រស់នៅ ភូមិ​ក្បាល​ខ្ទីង ឃុំ​បុ​ស្បូវ ស្រុក​ព្រះ​
​នេត្រ​ព្រះ និង​ទី​៥.​ឈ្មោះ ទុយ ស្រស់ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​រស់នៅ ភូមិ​ជ្រៃ ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ​។ ពួកគាត់​ទាំង​៥​នាក់​នោះ​ត្រូវបាន​កសាង​សំណុំរឿង​ប​
​ញ្ជូ​ន​ទៅ​សាលាដំបូង​ខេត្តហើយ ព្រះរាជអាជ្ញារង​និង​ចៅក្រម បាន​ចោទប្រកាន់​ពីបទ​ប៉ះពាល់​កម្មសិទ្ធិឯកជន​រួច​ចេញ​ដីកាឃុំខ្លួន​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​
២០១៩ រហូតមក​នៅ​ពន្ធ​នារ​គារ​ខេត្ត​។​


​ ​ដោយឡែក​ឈ្មោះ ទុយ ស្រស់ ដែលមាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ស្រាប់​តាំងពី​នៅក្នុង​គ្រួសារ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ ពិនិត្យ​ព្យាបាល នៅ​មន្ទីរ​
​ពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​.​ជប៉ុន​មង្គលបុរី​។ ទោះយ៉ាងណា​ឈ្មោះ​នេះ​បាន​ស្លាប់ ហើយ​គណៈកម្មការ​កោសល្យវិច័យ​បានបញ្ជាក់​ថា គាត់​មាន​សភាព​មិន​ប្រ​
​ក្រ​តី​សុខភាព​មិនល្អ និង​ញៀន​ស្រា​ដាច់​មិនបាន​ទៀតផង​។​
​ ​រីឯ​ប្រភពពី ស្រុក​អូរជ្រៅ និង ស្រុក​ស្វាយចេក នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០ បានឱ្យដឹងថា តាំងពី​តុលាការ​បង្គាប់​ឱ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​
​នៃ​កម្លាំង​សាធារណៈ​ចាប់ខ្លួន​រួច​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​មេខ្លោង​៥​នាក់​ខាងលើ​នៅ​ពន្ធនាគារ ខេត្តបន្ទាយមានជ័យ មកទល់ពេលនេះ​ចលនា​អ​នា​
​ធិបតេយ្យ​ចូល​រំលោភ​កាន់កាប់​ដោយ​ខុសច្បាប់ នូវ​ដីធ្លី​កម្មសិទ្ធិឯកជន និង​រដ្ឋ នៅ​ទីតាំង​ដូចខាងលើ​នៃ​ស្រុក​ទាំង​២​បាន​ស្ងប់ស្ងាត់​លែងមាន​សកម្ម​ភាព​។
​រីឯ​ចលនា​បង្ក​បន្សាប​ឥទ្ធិពល​អំណាច​អាជ្ញាធរ​សាធារណៈ​ការធ្វើ​អប្បគមន៍​មិនឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចូលទៅ​តំបន់​ខ្លួន​រំលោភ​ក៏​ថយចុះ​ផងដែរ​៕សរន