ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖រដ្ឋបាលខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី៩ខែមករាឆ្នាំ២០២០បានរៀបចំពិធីអបអរសាទរខួបលើកទី៤១នៃថ្ងៃជ័យជម្នះ៧មករា-១៩៧៩-៧មករា២០២០ក្រោមអធិបតីភាពលោកមាសសុភាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារលោកស្រីឱសុខុមសមាជិកព្រឹទ្ធសភា,លោកប្រាក់សុវណ្ណអភិបាលខេត្ត,លោកឡុងសុវណ្ណប្រធានក្រុមប្រឹក្សាខេត្ត,និងមានការចូលរួមពីក្រុមការងារថ្នាក់ជាតិប្រជាពលរដ្ឋសរុបជាង២ពាន់នាក់នៅមណ្ឌលកីឡដ្ឋានខេត្តព្រះវិហារ ។
មានមតិស្វាគមន៍លោកប្រាក់សុវណ្ណអភិបាលខេត្តបានថ្លែងថាថ្ងៃ៧មករាជាថ្ងៃកំណើតទី២ដែលបាននាំកម្ពុជាទទួលបាននូវការបង្រួបបង្រួមជាតិឯកភាពជាតិសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ដែលទាំងនេះហើយបានកើតចេញពីថ្ងៃ៧មករាក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។
ក្នុងនាមថ្នាក់ដឹកនាំខេត្តប្រជាពលរដ្ឋទូទាំងខេត្តចងចាំមិនបំភ្លេចបានស្មារតី៧មករាស្ថិតក្នុងដួងចិត្តប្រជជនបើគ្មានថ្ងៃ៧មករាក៏គ្មានអ្វីៗដូចថ្ងៃនេះឡើយ។ដូចនេះយើងត្រូវការពារឱ្យបាននិងអគុណនូវសន្តិភាពអគុណសម្តេចតេជោដែលដឹកនាំកម្ពុជា មានរីកចម្រើនរហូតដល់បច្ចុប្បន្ន ។
លោកមាស សុភា ទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថាជ័យជំនះ៧មករាគឺតម្លៃមិនអាចកាត់ថ្លៃបាន ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលបាននាំកម្ពុជាទទួលនូវឯកភាពជាតិ បង្រួបបង្រួមជាតិ សុខសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃ។ទាំងនេះកើតចេញកម្លាំងអ្នកសេហាជាតិបរិសុទ្ឋបង្កើតជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ធ្នូ១៩៧៨ផ្តួលរលំប្រល័យពូជសាសន៍ប៉ុលពត ដែលបានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ជិត៣លាននាក់។
រយៈពេល៤១ឆ្នាំដែលកម្ពុជាបានពុះពារគ្រប់ឧបសគ្គខិតខំស្តារកសាងអភិវឌ្ឍមាតុភូមិរហូតទទួលបាននូវសុខសន្តិភាពពិតប្រាកដនិងការអភិវឌ្ឍរីកចម្រើនតាមរយៈការដាក់ចេញនយោបាយឈ្នះឈ្នះ។គោលនយោបាយចតុកោណនិងគោលនយោបាយផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុនសែន។លើសពីនេះទៀតក្នុងនាមប្រជាពលរដ្ឋសូមប្តេជ្ញាការពារសុខសន្តិភាពស្ថេរភាពនយោបាយនិងការអភិវឌ្ឍឱ្យបានស្ថិតស្ថេរយូរអង្វែងតរៀងទៅ ៕S/srn