ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានកំណត់​យក​ឆ្នាំ​២០២០​ជា​ឆ្នាំ​នៃ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​ក្រសួង​។​នេះ​ជាការ​លើកឡើង​របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​សាធារណការ​និង​ដឹកជញ្ជូន ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០​កាលពី​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀតថា​ក្នុងទិសដៅ​នេះ​ក្រសួង​គ្រោង​នឹង​បង្កើត​នូវ​វិទ្យាស្ថាន​បណ្តុះបណ្តាល​លើ​វិស័យ​សាធារណការ​និង​ដឹកជញ្ជូន​និង​បច្ចេកវិទ្យា​ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រីរាជកា​រ​ក្រសួង​ឱ្យបំពេញ​ការងារ​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព​។​ជាមួយគ្នានេះ​ក្រុមហ៊ុន​ឯកជន​បាន​ចូលរួម​ជា​ថវិកា​ប្រមាណ​២​លាន​ដុល្លារ​អាមេរិក​ក្នុង​ការជួយ​កសាង​វិទ្យាស្ថាន​បណ្តុះបណ្តាល​នេះ​។​ក្រសួង​ក៏​គ្រោង​រៀបចំ​ប្រើប្រាស់​បច្ចេកវិទ្យា​IT(​ប្រព័ន្ធ​Blockchain)​ដើម្បី​ផ្តល់​ភាព​ងាយ​
​ស្រួល​កាត់បន្ថយ​នីតិវិធី​ឯកសារ និង​កាត់បន្ថយ​ពេលវេលា​។​

​លោក​បាន​គូសបញ្ជាក់ថា​៖​ដើម្បី​សម្រេច​សមិទ្ធផល​ខាងលើ​ឱ្យបាន​កាន់តែ​ប្រសើរឡើង​នៅ​ឆ្នាំ​២០២០ នេះ​យើងទាំងអស់គ្នា​បេ្ត​ជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ក្នុងការ​អនុវត្ត​ទិសដៅ​ការងារ​ដែល​ក្រសួង​បានដាក់​ចេញ​។​លើសពីនេះ​ទៀត​យើងខ្ញុំ​នឹង​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ទាំង​៥​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែលមាន​៖​ឆ្លុះកញ្ចក់​ងូតទឹក​ដុះក្អែល​ព្យាបាល​និង​វះកាត់​មក​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕S/