Home ព័ត៌មានជាតិ សន្តិសុខ ​រថយន្ត​ធុន​ធ...

​រថយន្ត​ធុន​ធំ​ដាច់​ហ្វ្រាំង​គេច​រថយន្ត​ខាងមុខ​កំពុង​កកស្ទះ​បួង​ច​ង្កូ​ច​បុក​ចូល​ផ្ទះ​ពលរដ្ឋ​

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ធុន​ធំ​ជាន់​ហ្វ្រាំង​មិន​ស៊ី​គេច​រថយន្ត​នៅខាងមុខ​កំពុង​កករ​ស្ទះ​ចរាចរ​បួង​ចង្កូត​ឡើង​ចិញ្ចើមផ្លូវ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​យ៉ាងដំណំ​ដោយ​មិន​បង្កឱ្យមាន​អ្នករងរបួស​។​កើតឡើង​កាល​វេលា​ម៉ោង​១១​នឹង​២០​នាទី​ថ្ងៃ​០៩​ខែមករា​ឆ្នាំ​២០២០​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​២១៧ ភូមិ​រលួស សង្កាត់​រលួស ខណ្ឌដង្កោ ។​

​ប្រភព​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ធុន​ធំ​ប្រភេទ​ដឹកទំនិញ​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D6983​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧​ទិសដៅ​ពី​ជើង​មក​ត្បូង​។​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​កំពុង​ក​ក​ស្ទះ​ចរាចរ​ក៏​ជាន់​ហ្វាំ​ង​មិន​ស៊ី​អ្នកបើកបរ​បង្ខំ​បួង​ចង្កូត​ឡើង​ចិញ្ចើមផ្លូវ​ជ្រុល​បុក​ចូល​សំ​យ៉ាប​ផ្ទះ​ហាង​លក់​ទូរស័ព្ទ​OPPO​នឹង​ដេប៉ូ​លក់​ភេ​ជ្ជៈ​គ្រប់មុខ​អស់​២​ល្វែង​រង​ការខូចខាត​យ៉ាងដំណំ​។​តែ​សំណាង​ដែល​មិន​បង្កឱ្យមាន​អ្នករងរបួស​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...