ដោយៈ សាវ​រក្ស​/​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរ​កើតមាន​៨​លើក​បណ្ត​បណ្តាលឱ្យ​មនុស្ស​ស្លាប់​៦​នាក់​( ស្រី​ម្នាក់​)​និង​បង្កឱ្យមាន​របួសធ្ងន់​-​ស្រាល​៦​នាក់​(​ស្រី​ម្នាក់​)​។​នេះ​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស​គិតពី​រសៀល ម៉ោង​២ ថ្ងៃទី​៨ ដល់​ម៉ោង ២​រសៀល​នៅ ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២០ ។​

​របាយការណ៍​បន្ថែមថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ បង្កឱ្យមាន​ការ ខូចខាត យានយន្ត សរុប​ជាច្រើន​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត​។​រីឯ​មូលហេតុ​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន កំណត់ , មិន គោរព សិទ្ធ បត់​មិន ប្រកាន់​ស្តាំ​ជាដើម ។

​ទិន្នន័យ គ្រោះថ្នាក់ ចរាចរ​ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ​បាន​បញ្ជាក់ថា​គ្រោះថ្នាក់​ដែល​បង្កឱ្យមាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ១២​នាក់​នៅ​ថ្ងៃទី​៩ ខែមករា នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ៨ លើក ៕S/​