ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០២០​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុង​បទល្មើស​ជាក់ស្តែង​ចំនួន​២​នាក់​នៅ​ចំណុច​ម្តុំ​កន្លែង​កោសដូង​ផ្លូវ​លេខ​២៣០​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក​។​ក្នុងនោះ​ចាប់យក​ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ក្នុង​បទល្មើស​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​។​ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លក់​ផ្កា​ផ្លូវ​លេខ​១៨២​សង្កាត់​វាលវង់​ខណ្ឌ​៧​មករា​។​

​ជនសង្ស័យ​ទាំង​២​នាក់​ទី​១-​ឈ្មោះ ទៀង រតនៈ​បញ្ញា​សិទ្ធ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ។​ជនសង្ស័យ​ទី​២-​ឈ្មោះ​ចាយ​តៃវ៉ាន់​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​។​វត្ថុតាង​ចាប់យក មាន​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ ឆ្នាំ​ផលិត​២០២០​លេខ​តួលេខ​ម៉ាស៊ីន​៥៦៤០៧៣១​ពាក់​ស្លាក​លេខ​ភ្នំពេញ​១IB១០៧៤​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ខាងលើ​ការិយាល័យ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕S/​