ដោយ​:​គង់​ហេង​/​កំពង់ចាម​:​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បាន​ជំរុញ​ឱ្យ​កម្មករ​កម្មការិនី​តាម​បណ្តា​រោងចក្រ​សហគ្រាស​ទាំងអស់ គឺ​នាំគ្នា​អាន​សៀវភៅ​នៅតាម​បណ្ណាល័យ របស់​រោងចក្រ ឬក៏​នៅតាម​បណ្ណាល័យ​ចល័ត​។​ដោយ​មិនត្រូវ​ទុកពេល​ទំនេរ​ឥតប្រយោជន៍​ជាពិសេស​អ្នក​ដែលមាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ត គឺ​ប្រើប្រាស់​ឱ្យបាន​ចំ​គោលដៅ​។​

​នៅក្នុង​ពិធី​សម្ពោធ​អគារ​បណ្ណាល័យ រោងចក្រ​មេ​ត​ថេ​ក ខេ​ម​បូ​ឌា ខ​ប លីមីត​ធី​ត​ក្នុងស្រុក​កំពង់សៀម នៅ​ចំពោះមុខ​វត្តមាន​កម្មករ កម្មការិនី​ប្រមាណ ២.៥០០ នាក់ នៅ​ព្រឹក​ថ្ងៃទី ៩ ខែមករា ឆ្នាំ​២០២០ លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា​សម័យ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​បច្ចុប្បន្ននេះ​លោក​ជឿថា​គឺមាន​កម្មករ​កម្មការិនី​របស់​យើង​ស្ទើរ​១០០​ភាគរយ​ហើយ​ដែលជា​លេង​ឬ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​យូ​ធូប​។​

​លោក​អភិបាលខេត្ត​បាន​ប្រសាសន៍ថា​ហ្វេ​ស​ប៊ុ​ក​និង​យូ​ធូប​ជា​បណ្ណាល័យ​ចល័ត​គឺ​យើង​មើល និង​អាន​ឱ្យមាន​ប្រយោជន៍​តាមរយ​:​ព័ត៌មាន​ក្នុង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ពី​ស្វែងរក​ព័ត៌មាន​ផ្សេងៗ​ឬក៏​បញ្ហា​អ្វីមួយ​។​ប៉ុន្តែ​ការអាន​ការ​ទស្សនា​នៅតាម​បណ្តាញ​សង្គម​នេះ​ចូរ​យើង​ប្រើប្រាស់​ឱ្យចំ​គោលដៅ​ជា​រូបភាព​ឲ្យ​មាន​ប្រយោជន៍​។​

លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍​ទៀតថា ជាពិសេស​យើង​ចាំបាច់ គឺ​ការអាន​សៀវភៅ​ប្រមាណ ៣.០០០​ក្បាល​ដែលជា​ជំនួយ​របស់​អង្គការ​ស៊ី​ប៉ា​ជួយ​ដល់​បណ្ណាល័យ​រោងចក្រ​មេ​ត​ថេ​ក​នាពេលនេះ​។ បើ​មាន​ចម្ងល់​ចង់​ពីអ្វី​ឬក៏​ចង់បាន​អ្វី​ពាក់ព័ន្ធ​នឹង​បញ្ហា​សភា​បញ្ហា​សង្គម​និង​បញ្ហា​ផ្សេងៗ​គឺ​ទៅកាន់​បណ្ណាល័យ​នេះ​ភ្លាម​។​

លោក​បាន​មានប្រសាសន៍​បន្តថា ដោយ​អាច​ជ្រើសរើស​សៀវភៅ​ទាំងអស់នេះ ទៅតាម​ការចង់​ដឹង តាមរយ​:​ការខ្ចី​យកទៅ​អាន​នៅផ្ទះ​ឬក៏​អាន​ពេល​សម្រាក​ពី​ការងារ​ក្រោយពី​ទទួលទាន​អាហារ​ពេល​ថ្ងៃត្រង់​។​គឺ​ឆ្លៀតពេល​ចូល​ប័​ណ្ណា​ល័យ​អង្គុយ​អាន​យ៉ាងហោចណាស់​បាន​ពីមួយ​ទៅ​ពីរ​ទំព័រ​ក៏បាន​ដែរ​។ ដោយ​មិនត្រូវ​ទុកពេល​ទំនេរ​ឥតប្រយោជន៍​ឡើយ​៕S/​