ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លំហាត់សមយុទ្ធទ្រង់ទ្រាយធំ (AIRPEX19) ក្រោមប្រធានបទ”ការសង្គ្រោះ ចំណាប់ខ្មាំងលើយន្តហោះ”ធ្វើនៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២០នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះរៀបចំដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ សមយុទ្ធប្រចាំឆ្នាំនេះនឹងមានការចូលរួមពីស្ថាប័នកងកម្លាំងប្រដាប់អាវុធរួមមានទាំងយន្តហោះរថយន្តអគ្គិភ័យ រថយន្តពេទ្យ និងរថយន្តដឹកកងកម្លាំងប្រដាប់អាវុធ។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា យោងអនុសាសន៍ណែនាំរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិតម្រូវឱ្យរដ្ឋជាសមាជិករៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនៅរៀងរាល់ពីរឆ្នាំម្តងនៅក្នុងនិងជុំវិញបរិវេណអាកាសយានដ្ឋាន។ដើម្បីឆ្លើយតបនូវអនុសាសន៍ណែនាំនេះរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំមួយ។
សមយុទ្ធនេះដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ខែមករាឆ្នាំ២០២០នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្រោមប្រធានបទការសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះដោយមានការចូលរួមពីស្ថាប័នកងកម្លាំងប្រដាប់អាវុធរួមទាំងមានយន្តហោះរថយន្តអគ្គីភ័យរថយន្តពេទ្យនិងរថយន្តដឹកកងកម្លាំងប្រដាប់អាវុធ។ល។
លោកបានបន្តថាដើម្បីបង្កលក្ខណៈងាយស្រួលក្នុងកិច្ចប្រតិបត្តិការឱ្យបានរលូននិងទទួលបានជោគជ័យនិងដើម្បីកុំឱ្យសាធារណៈជនមានការភ័ណ្ឌច្រឡំពីព្រឹត្តិការណ៍។នៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២០ស្នើសុំលោករដ្ឋមន្ត្រីក្រសួងព័ត៌មានមេត្តាជួយអន្តរាគមន៍ ផ្សព្វផ្សាយព័ត៌មាននេះតាមរយៈ វិទ្យុ និងទូរទស្សន៍ទាំងអស់ជូនសាធារណៈជនឱ្យបានជ្រាបឲ្យបានមុនថ្ងៃធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (FullScale_AirportEmergencyExercise)។នៅថ្ងៃទី១០ខែមករាឆ្នាំ២០២០នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕S/
រូបថតៈ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (រូបថតៈ ឯកសារ)