​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​អនុវត្ដ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​ហុក​ពៅ​នៃ​សាលា​ដំ​ដំបូង​ខេត្តបន្ទាយមានជ័យ​កម្លាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ទៅ​នាំខ្លួន​ទៅ​សាកសួរ​កាលពី​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០២០​។​
​យោង​ដីកា​លេខ​១៤២​នខ​/​ឃ​ចុះ​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៩​បាន​បង្គាប់​ឱ្យ​នាំខ្លួន​ឈ្មោះ​កើត​ណូ​ត​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​មុខរបរ​កម្មករ​រស់នៅ​ភូមិ​ទ័ព​សៀម​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក​ពីបទ​កាប់​រាន​ព្រៃ​ឈូសឆាយ​ដីព្រៃ​ហ៊ុំព័ទ្ធ​កាន់កាប់​ព្រៃ​ពុំមាន​អាជ្ញាប័ណ្ណ​ឬ​លិខិតអនុញ្ញាត​។​

​ប្រព្រឹត្ត​នៅ​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​(​ដី​ស្ថានីយ៍​ផ្សព្វ​ផ្ដា​យ​និង​ស្តារ​ព្រៃឈើ​ឡើងវិញ​តា​បែន​២​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក​)​កាលពី​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០១៩​កន្លងទៅ​។​កើត​ណូ​ត​អាចជា​មេខ្លោង​រង​បន្ទាប់ពី​ឈ្មោះ​តួ​សិញ​ហិញ​(​ប្អូន​លោក​តួ​ធាន​ទឺ​),​។​

លោក​តួ​ធាន​ទឺ​ទីប្រឹក្សា​អ្នកធំ​នៅ​ក្រុមប្រឹក្សា​ស្តារ​និង​អភិវឌ្ឍន៍​កសិកម្ម​និង​ជនបទ​ដែលជា​មេខ្លោង​ធំ​។​ក្នុងករណី​បំផុស​ចលនា​ពលរដ្ឋ​រាប់រយ​ពាន់​នាក់​ឱ្យចូល​រុករាន​ទន្ទ្រាន​ហ៊ុ​ព័​ទ្ធ័​កាន់កាប់​ដូច​ខុសច្បាប់​លើដីរ​ជ្ឋ​(​ដី​ស្ថានីយ៍​ផ្សព្វ​ផ្ដា​យ​និង​ស្តារ​ព្រៃឈើ​ឡើងវិញ​តា​បែន​២​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក​។​

​ក្រុម​មេខ្លោង​នេះ​បាន​ចលនា​ឱ្យ​ជន​អាណាធិបតេយ្យ​ដែលថា​ជា​ពលរដ្ឋ​ក្រីក្រ​ខ្វះខាត​ដីធ្លី​សង់​លំនៅឋាន​និង​ដី​បង្កបង្កើនផល​មានតែ​ឈ្មោះ​ក្នុង​បញ្ជី​ចំនួន​១.៥០០​គ្រួសារ​ដាក់ពាក្យ​ទៅ​ក្រុមប្រឹក្សា​ស្តារ​និង​អភិវឌ្ឍន៍​កសិកម្ម​និង​ជនបទ​ដើម្បី​ចុះទៅ​ដោះស្រាយ​ដីធ្លី ។​

​មន្ត្រី​ក្រុមប្រឹក្សា​នេះ​និង​អាជ្ញាធរ​ដែនដី​ម​ន្ទិ​រ​កសិកម្ម​រដ្ឋបាល​ព្រៃឈើ​បាន​ជួបប្រជុំគ្នា​ជា​បន្តបន្ទាប់​ដើម្បី​ដោះស្រាយ​សំណើរ​សុំ​ដី​រដ្ឋ​ពី​ក្នុង​ដី​ស្ថានីយ៍​ខាងលើ​ដើម្បី​យកទៅ​ចែកគ្នា​។​ប៉ុន្តែ​ពេល​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​ដាក់​ផែនការ​ធ្វើ​អត្ត​ស​ញ្ញណ​កម្ម​ក្រុម​មេខ្លោង​នេះ​បាន​បដិសេធ​ហើយ​ថាបើ​ចង់​ធ្វើ​អត្តសញ្ញាណ​កម្ម​ចាំ​ពួកគេ​ធ្វើអោយ​។​

​រារាំង​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​សាធារណៈ​ចូលធ្វើ​ការងាររដ្ឋបាល​និង​សន្តិសុខ​ក្នុង​តំបន់​ដែល​ត្រួតត្រា​ខ្លួនឯង​ផងដែរ​។​អំពី​តំបន់​ដែល​ក្រុម​អាណាធិបតេយ្យ​ទាំងនោះ​មន្ត្រី​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​បាន​ចាត់ទុកជា​តំបន់អប្បគមន៍​។​មកទល់ពេលនេះ​ក្រោយ​ការនាំ​ខ្លួន​កើត​ណូ​ត​ប្រភព​ព៍ត៌មាន​បាន​រាយការណ៍​ថា​មេខ្លោង​ផ្ស​រង​ទៀត​បាន​ភ័យ​ខ្លួន​ដែរ​ហើយ ។​

​សូម​រំលឹកថា រដ្ឋបាលខេត្ត​បន្ទាយ​មាន​ជ័​បានចេញ​សេចក្តីជូនដំណឹង លេខ​៨៥៥/១៩.​សជណ ចុះ​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៩​ដែលថា​៖”​កន្លងមកនេះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មកពី​តំបន់​ផ្សេង​ជាច្រើន​បាននិងកំពុង​ចាញ់បោក​មេខ្លោង​និង​បក្ខពួក​មួយចំនួន​ដែល​បានធ្វើ​ចលនា​អូសទាញ​ពី​សកម្មភាព​វាស់វែង​បែងចែក​ដី​សង់រោង​និង​បោះបង្គោល​យ៉ាង​អាណាធិបតេយ្យ​លើដី​កម្មសិទ្ធិ​របស់​ឯកជន​របស់​ប្រជាពលរដ្ឋ និង​ដី​រដ្ឋ​ក្នុង​ស្ថានីយ៍​ផ្សព្វ​ផ្យា​យ និង​ស្តារ​ព្រៃឈើ​តា​ប៉ែន​២ ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ស្លក្រាម ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ” ។​

​រដ្ឋបាលខេត្ត​បានធ្វើ​ការណែនាំ​ដូចជា​៖១​សូមឱ្យ​ប្រជាពលរដ្ឋ​ឈប់​បន្ត​ចាញ់បោក​ឃោសនា​របស់​ក្រុម​មេខ្លោង​និង​បក្ខពួក​បន្តទៅទៀត​លើដី​កម្ម​សិទ្ធ​របស់​ឯកជន​របស់​ប្រជាពលរដ្ឋ​និង​ដី​ក្នុង​ស្ថាន​នី​យ៍​ផ្សព្វ​ផ្យា​យ​និង​ស្តារ​ព្រៃឈើ​តា​ប៉ែន​២​ស្ថិតនៅ​ភូមិសាស្ត្រ​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក​។​២​ត្រូវ​វ​រុះរើ​រោង​និង​ប​ង្កោ​ល​ដែល​បាន​បោះ​ទាំងអស់​ចេញពី​ដី​កម្ម​សិទ្ធ​ឯកជន​របស់​ប្រជាពលរដ្ឋ​និង​ដី​ក្នុង​ស្ថាន​នី​យ៍​ផ្សព្វ​ផ្យា​យ និង​ស្តារ​ព្រៃឈើ​តា​ប៉ែន​២ ដកខ្លួន​ត្រឡប់​ទៅ​លំនៅដ្ឋាន​រៀងខ្លួន​វិញ​។​

៣​គ្រប់​រដ្ឋបាល​ក្រុង​ស្រុក​និង​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​បន្ត​ចុះ​អប់រំ​ផ្សព្វ​ផ្យា​យ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​កុំ​ឲ្យ​ចាញ់បោក​កា​ឃោសនា​របស់​ក្រុម​មេខ្លោង​និង​បក្ខពួក​បន្តទៅទៀត​។​រដ្ឋា​បាល​ខេត្ត​និង​វិធានការ​រដ្ឋបាល​ចំពោះ​មេខ្លោង​និង​បក្ខពួក​ដែល​តាំងខ្លួន​ជា​អាជ្ញាធរ​បង្កើត​តំបន់​គ្រប់គ្រង​ដោយ​ខ្លួនឯង​(​អប្បគមន៍​)​ដោយ​គ្មាន​ទទួលស្គាល់​ដោយ​អាជ្ញាធរ និង​សមត្ថកិច្ច​។​

​សជណ​នោះបាន​ព្រមាន​ថា​៖​ក្នុងករណី​ជន​ណា​ធ្វើ​វិទ្ធង្សនា​ដល់​ការអនុវត្ត​សេចក្តី​ជូន​ដំ​និង​នេះ នឹងត្រូវ​ចាក់​ការ​ទៅតាម​និតិ​វី​ច្បាប់​ជា​ធរមាន​និង​ពុំ​ទទួលខុសត្រូវ​ក្នុងការ​បាត់បង់​ផលប្រយោជន៍រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ឡើយ​។​មន្ត្រី​អាជ្ញាធរ​សមត្ថកិច្ច​និង​កងកម្លាំង​ចម្រុះ​នៃ​គណៈបញ្ជាការ​ខេត្តបន្ទាយមានជ័យ​បាន​ចាត់​វិធាន​ក្តៅ​ដោយ​ចុះបង្ក្រាប​ចលនា​ជន​អាណាធិបតេយ្យ​មកពី​ប្រភព​ជាច្រើន​ដែល​លើកគ្នា​ចាប់ដី​រដ្ឋ​និង​ដីឯកជន​នៅ​ស្រុក​អូរជ្រៅ​និង​ស្រុក​ស្វាយចេក​ហើយ​កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ ។​

​កាលពី​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៩​មន្ត្រីរដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ក៏បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​កងកម្លាំង​សមត្ថកិច្ច​ខេត្ត​ស្រុក​ចុះ​ទប់ស្កាត់​ក្រុម​ជន​អនាធិបតេយ្យ​ដែល​ចូល​រុករាន​និង​បោះបង្គោល​សាងសង់​ខ្ទម​អនាធិបតេយ្យ​នៅលើ​ដី​ទ្រព្យសម្បត្តិ​រដ្ឋ​និង​ដី​ទ្រព្យសម្បត្តិ​ឯកជន​(​មាន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​លើ​អចលនវត្ថុ​ស្របច្បាប់ )​នៅ​ទីតាំង​ភូមិសាស្ត្រ ភូមិ​កណ្តាល​ឃុំ​សិង្ហ ស្រុក​អូរជ្រៅ ជាប់​ព្រំប្រទល់ ជាមួយ​ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក ។

​កម្លាំងចម្រុះ​បាន​អោយកម្លាំង​ពលកម្ម​រុះរើ​និង​ដុតបំផ្លាញ​នូវ​សម្ភារៈ​សំណង់​ខុសច្បាប់​ទាំងនោះ​។​​បន្តទៀត​ខាង​ដៃគូ​នៃ​ស្ថានីយ៍​ផ្សព្វផ្សាយ​និង​ស្តារ​ព្រៃឈើ​តា​បែន​២​សមត្ថកិច្ច​ជំនាញ​និង​អ្នកពាក់ព័ន្ធ​នឹង​ពិនិត្យ​និតិ​វិធី​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចុះបង្ក្រាប​សកម្មភាព​និង​មេខ្លោង​មេខ្យល់​និង​បក្ខពួក​វាស់វែង​បែងចែក​ដី​សង់រោង​និង​បោះបង្គោល​យ៉ាង​អាណាធិបតេយ្យ​លើដី​កម្មសិទ្ធិ​របស់​រដ្ឋ ៕S/

​រូបថត​៖​ចលនា​អូសទាញ​វាស់វែង​រុករាន​កាប់​ទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់​នៅ​ស្ថានីយ៍​ផ្សព្វផ្សាយ​និង​ស្តារ​ព្រៃឈើ​តា​បែន​២ ស្រុក​ស្វាយចេក​ត្រូវ​តុលាការ​បង្គាប់​អោយ​យ​នាំខ្លួន​មេខ្លោង​ម្នាក់​ឈ្មោះ​កើត ណូ​ត ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ (​រូប​៖ ប​.​ជ័យ​)​