ដោយ​គូលែន​/​សៀមរាប​៖​នៅ​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០២០​នេះ​នៅ​រដ្ឋបាល​ខេត្តសៀមរាប​មាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​ស្ដីពី​ការចេញលិខិត​រដ្ឋបាល​និង​លិខិតអត្រានុកូលដ្ឋាន​ឱ្យ​សហព័ន្ធ​ជា​ខ្មែរ​កូន​និង​ជនបរទេស​អន្តោ​ប្រវេ​សន្ត​ដោយមាន​ការចូលរួម​ពី​លោកស្រី​យូ​សុភា​អភិបាលរង​ខេត្ត​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បេង សុវត្ថិ ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ប្រជាពលរដ្ឋ ។​

​លោកស្រី​យូ​សុភា​អភិបាលរង​ខេត្តសៀមរាប​បាន​និយាយថា​កិច្ចប្រជុំ​នេះ​ផ្សព្វផ្សាយ​ពី​សេចក្ដីណែនាំ​លេខ​០១៥​ស​ណន​ចុះ​ថ្ងៃទី​០១​ខែកក្កដា​ឆ្នាំ​២០១៩​ស្ដីពី​ការចេញលិខិត​រដ្ឋបាល​និង​លិខិតអត្រានុកូលដ្ឋាន​ឲ្យ​សហព័ន្ធ​ជា​ខ្មែរ កូន និង​ជនបរទេស​អន្ដោ​ប្រវេ​សន្ត និង​សេចក្ដីណែនាំ​លេខ ០២៨​ស​ណន ចុះ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ ស្ដីពី​ការគ្រប់គ្រង​វត្តមាន​ជនបរទេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោកស្រី​បាន​បន្តថា​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ​គឺ​ដើម្បី​ប្រមូលបាន​ធាតុ​ចូល​និង​ចំណេះដឹង​បន្ថែម​សម្រាប់​ជា​មូលដ្ឋាន​លើ​ការអនុវត្ត​សេចក្ដីណែនាំ​នេះ​៕S/

​រូបភាព​:​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​ស្ដីពី​ការចេញលិខិត​រដ្ឋបាល​និង​លិខិតអត្រានុកូលដ្ឋាន​ឲ្យ​សហព័ទ្ធ​ជា​ខ្មែរ កូន និង​ជនបរទេស​អន្តោ​ប្រវេ​សន្ត​៕​គូលែន​