វ៉ៃកូ/ស្វាយរៀង៖លោករស់ផារិទ្ធិអភិបាលរងខេត្តស្វាយរៀងចំណែកឯភាគីវៀតណាមដឹកនាំដោយលោក ផាមវ៉ាន់កាញ់អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអានកាលពីរសៀលថ្ងៃទី៩ខែមករា ឆ្នាំ២០២០បានប្រជុំពិភាក្សាការអនុវត្តភារកិច្ចរុករកប្រមូលផ្ដុំអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម។ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជាជំហានទី១ដំណាក់កាលទី XIX (រដូវប្រាំង ២០១៩,២០២០)រវាងខេត្តស្វាយរៀងប្រទេសកម្ពុជានិងខេត្តឡុងអានប្រទេសវៀតណាមដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយ។
នៅក្នុងកិច្ចប្រជុំនេះបានផ្ដោតជាសំខាន់លើការសហការអនុវត្តភារកិច្ចរុករកគាស់ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពាក់លីនៅកម្ពុជាជំហានទី១ដំណាក់កាលXIXនៅរដូវប្រាំងឆ្នាំ២០១៩និង២០២០ជាបន្តទៀតនៅក្នុងទឹកដីខេត្តស្វាយរៀង។លោករស់ផារិទ្ធិអភិបាលរងខេត្តស្វាយរៀងមានប្រសាសន៍ថា៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាអាជ្ញាធរខេត្តស្វាយរៀងនិងអាជ្ញាធរស្រុកឃុំភូមិនិងប្រជាពលរដ្ឋនៅតែបន្តស្វាគមន៍ជានិច្ចដើម្បីស្វែងរកអដ្ឋិធាតុវៀតណាមដែលបានស្លាប់នៅក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជា ។
ក្នុងពេលនោះដែរលោកផាមវ៉ាន់កាញ់អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអានក៏បានថ្លែងអំណរគុណដល់ការសហការរយៈពេលកន្លងមករបស់អាជ្ញាធរខេត្តស្វាយរៀងក្នុងការសហការស្វែងរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍៕S/